• អត្តពលិកតេក្វាន់ដូកម្ពុជា១៥នាក់ ត្រូវប្រកួតដណ្តើមយកមេដាយមាស ថ្ងៃនេះ
    កីឡាផ្សេងៗ 4 years ago 16 Views

    អត្តពលិកតេក្វាន់ដូ ITF របស់កម្ពុជាចំនួន១៥នាក់ទៀត នឹងត្រូវប្រកួតដណ្តើមយកមេដាយមាស ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅវិមានពហុកីឡដ្ឋានជាតិ នារសៀល និងល្ងាចថ្ងៃអង្គារនេះ ហើយការប្រកួតនេះមានការផ្សាយផ្ទាល់តាមទូរទស្សន៍ BTV។

    y

    ការឡើងទៅដណ្តើមយកមេដាយមាសនេះ បន្ទាប់ពីអ្នកទាំង១៥ បានឈ្នះក្នុងការប្រកួតជម្រុះ ក្នុងប្រភេទទម្ងន់ផ្សេងៗគ្នា កាលពីព្រឹកថ្ងៃអង្គារនេះ ខណៈការប្រកួតកាលពីថ្ងៃចន្ទម្សិលមិញ កម្ពុជា បានឈ្នះមេដាយមាសរហូតដល់៩ ប្រាក់៣ និងសំរឹទ្ធ១ លើប្រភេទវិញ្ញាសាសម្តែងមេគុណ ដែលមាន១៣វិញ្ញាសា។

    w

    បន្ថែមលើនេះ តាមរយៈលទ្ធផលនៃការប្រកួត កាលពីព្រឹងថ្ងៃអង្គារនេះ បានបង្ហាញថា កម្ពុជា អាចឈ្នះបានមេដាយមាសចំនួន៤ទៀតរួចជាស្រេច ក្នុងប្រភេទទម្ងន់៦៣គីឡូក្រាម(បុរស) ៦៩គីឡូក្រាម(បុរស) ៤៥គីឡូក្រាម(នារី) និងទម្ងន់៧១គីឡូក្រាម(បុរស) ព្រោះក្នុងប្រភេទទម្ងន់ទាំង៤នេះ កម្ពុជា ត្រូវជួបកម្ពុជា នៅវគ្គផ្តាច់ព្រ័ត្រ។ ចំណែក១១ប្រភេទទម្ងន់នេះ កម្ពុជា ត្រូវជួបវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី៕

    t

    s

    r

    q

    p

    o

    i

    g

    ft-img-template

    e
    d

    a

    ITF
  • Loading...
  • Recent Posts