• បើក​ឆាក​ជើង​ឯក​តេក្វាន់​ដូ ITF អា​ស៊ាន កម្ពុជា​ដណ្ដើម​បាន​មេ​ដាយ​មាស ច្រើន​ជាង​គេ
    កីឡាផ្សេងៗ 4 years ago 16 Views

    (ភ្នំពេញ)៖ ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូកម្ពុជា បានបង្ហាញភាពខ្លាំងរបស់ខ្លួនគួរឲ្យភ្ញាក់ផ្អើល ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ដោយកំពុងឈរកំពូលតារាងចំណាត់ថ្នាក់មេដាយបណ្ដោះអាសន្ន ក្រោយដណ្ដើមបានមេដាយមាសច្រើនជាងគេ នៅក្នុងការប្រកួតបើកឆាកនៅវិមានពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ។

    15492160_1819896738249843_4731544399258195898_n

    ព្រឹត្តិការណ៍ប្រចាំតំបន់នេះ បានបើកការប្រកួតជាផ្លូវការ កាលពីល្ងាចមិញ ដោយមានការចូលរួមជាអធិបតីភាពពីលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមទាំងមន្ដ្រី ប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមចំនួន ៧ប្រទេសផងដែរ ប៉ុន្ដែនៅព្រឹកថ្ងៃដដែល ការប្រកួតបានចាប់ផ្ដើមបាត់ទៅហើយ ដោយកីឡាករ-កីឡាការិនីកម្ពុជាកំពុងឈរលេខ១។

    15492125_1819896654916518_3741734909571219687_n

    ចំពោះលទ្ធផលបណ្ដោះអាសន្នពេលនេះ គឺក្រុមតេក្វាន់ដូ ITF កម្ពុជាឈរកំពូលតារាង ជាមួយនឹងការដណ្ដើមបានមេដាយមាស៩ ប្រាក់៣ និងសំរឹទ្ធ១ ហើយតាមពីក្រោយដោយក្រុមម៉ាឡេស៊ី ដែលដណ្ដើមបានមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៦ សរុប ១៣គ្រឿងដូចគ្នា។

    15401071_1819896751583175_6282538105740560164_n

    ចំណែកក្រុមសិង្ហបុរីដណ្ដើមបានមេដាយមាស១, ប្រាក់២ និងសំរឹទ្ធ២ ខណៈក្រុមថៃ និងវៀតណាម មិនទាន់ដណ្ដើមបានមេដាយមាសនៅឡើយ តែមានមេដាយប្រាក់ និងសំរឹទ្ធក្នុងដៃ ។ ចំណែកហ្វីលីពីន និងឥណ្ឌូនេស៊ី មិនទាន់ដណ្ដើមបានមេដាយសោះតែម្ដង។

    15391033_1819896661583184_6054493798628692862_n

    គួរបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៦ នឹងធ្វើឡើងរយៈពេល ៣ថ្ងៃលើទឹកដីកម្ពុជា ពោលគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូនេះ ដោយមានកីឡាករ-កីឡាការិនី ៩៤នាក់មកពី ៧ប្រទេសខាងលើចូលរួម។ ចំពោះការប្រកួតពីម្សិលមិញ គឺប្រកួតលើវិញ្ញាសាសម្ដែងមេគុន ប៉ុន្ដែថ្ងៃទី១៣ ខែធ្នូនេះ គឺជាការប្រកួតវិញ្ញាសាប្រយុទ្ធវិញម្ដង ប៉ុន្ដែកីឡាករ-កីឡាការិនីកម្ពុជា នៅតែមានជំនឿចិត្តស្វែងរកមេដាយជូនជាតិបន្ថែមទៀត៕

    15390770_1819896658249851_3884994554483939899_n

    15390668_1819896518249865_3506802580741770661_n

    15355686_1819896741583176_7321728242949636734_n

    14522691_1819896804916503_2967326577709881013_n

    ប្រភពពី khmertalking

    ITF
  • Loading...
  • Recent Posts