• តេក្វាន់ដូ ITF របស់កម្ពុជា បានឈ្នះមេដាយមាស៩ ក្នុងថ្ងៃបើកឆាកប្រកួតជើងឯកអាស៊ាន
    កីឡាផ្សេងៗ 4 years ago 16 Views

    ក្រុមអត្តពលិកកីឡាតេក្វាន់ដូ ITF របស់កម្ពុជា បានបង្កើតនៅរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ តាមរយៈការឈ្នះបានមេដាយមាសរហូតដល់៩ ក្នុងការប្រកួតបើកឆាកកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០១៦ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃចន្ទនេះ គឺមុនពេលពិធីបើកការប្រកួតជាផ្លូវកាល ដែលកំពុងតែចាប់ផ្តើម ក្រោមការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ និងសិស្សនិស្សិតរាប់ពាន់នាក់។

    z

    នៅក្នុងការប្រកួតសម្តែងមេគុនទាំង១៣វិញ្ញាសា កាលពីព្រឹកថ្ងៃចន្ទនេះ កម្ពុជា បានឈ្នះមេដាយមាស ចំនួន៩ ហើយក្នុងនោះក៏មានកីឡាករខ្លះទទួលបានមេដាយមាស២តែម្នាក់ឯងផងដែរ ខណៈពួកគេបានឈ្នះមេដាយមាសទាំងការសម្តែងឯកត្តជន និងសម្តែងជាក្រុមនោះ ព្រោះការសម្តែងជាក្រុមបុរសពេញវ័យ និងជាក្រុមយុវជន កម្ពុជាបានឈ្នះមេដាយមាសដូចគ្នា ហើយបន្ថែមលើនេះ កម្ពុជាក៏បានឈ្នះមេដាយប្រាក់៣ និងសំរឹទ្ធ១ទៀតផងដែរ។

    x

    ចំណែកក្រុមអត្តពលិកមកពីប្រទេសម៉ាឡេស៊ី បានឈ្នះមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៦ ប្រទេសសិង្ហបុរី បានឈ្នះមេដាយមាស១ ប្រាក់២ សំរឹទ្ធ២ ប្រទេសវៀតណាមបានឈ្នះមេដាយប្រាក់៣ សំរឹទ្ធ៤ និងប្រទេសថៃបានឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ៣។

    v

    យ៉ាងណាក៏ដោយ នៅមានវិញ្ញាសាផ្នែកបច្ចេកទេស និងប្រយុទ្ធចំនួន២៤វិញ្ញាសាទៀត ដែលអត្តពលិករបស់កម្ពុជា ម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងថៃ ត្រូវប្រកួតប្រជែងគ្នាបន្តទៀត។ ប៉ុន្តែលើក ប៊ួន ហ៊ីងរិទ្ធិយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា មានការជឿជាក់ថា អត្តពលិករបស់កម្ពុជា នឹងឈ្នះបានមេដាយមាសជាច្រើនទៀត ដោយលោកបានបញ្ជាក់ថា៖«យើងបានត្រៀមខ្លួនយ៉ាងល្អ ជាមួយការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ហេតុនេះយើងអាចដណ្តើមបានមេដាយមាសច្រើនទៀត»៕

    s

    n

    l

    k

    j

    h

    g

    ft-img-template

    f

    d

    c

    b

    a

    ITF
  • Loading...
  • Recent Posts