• លោក កែវ រ៉េមី ត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធតេក្វាន់ដូ ITFអាស៊ីអាគ្នេយ៍
    Uncategorized 4 years ago 19 Views

    តំណាងសហព័ន្ធកីឡាតេក្វាន់ដូ ITF តំណាងឲ្យប្រទេសចំនួន៧ រួមទាំងកម្ពុជាផងនោះ បានឯកភាពគ្នា ក្នុងការជ្រើសរើសលោក កែវ រ៉េមី ដែលជាប្រធានកិត្តិយសរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា ឲ្យធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ក្នុងអាណត្តិទី១ កាលពីម្សិលមិញ។ ចំណែកអនុប្រធានជាជនជាតិថៃ ហើយអគ្គលេខាធិការ ជាជនជាតិម៉ាឡេស៊ី និងអគ្គលេខាធិការរងគឺលោក ប៊ួន ហ៊ីងសុធីយ៉ា ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។

    kk

    ការជ្រើសរើស លោក កែវ រ៉េមី ឲ្យធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ នេះ គឺធ្វើឡើងបន្ទាប់ពីតំណាងសហព័ន្ធកីឡាតេក្វាន់ដូ ITF តំណាងឲ្យប្រទេសទាំង៧រួមមានកម្ពុជា វៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន បានប្រជុំ និងពិភាក្សាគ្នា ក្រោមការចូលរួមយ៉ាងពិសេសរបស់ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ី នៅទីស្នាក់ការ NOCC កាលពីថ្ងៃអាទិត្យ។

    ll

    ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ដ៏ថ្មោងថ្មី លោក កែវ រ៉េមី បានធ្វើការតាំងចិត្ត នៅចំពោះមុខសមាជិកប្រតិបត្តិ និងប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីថា លោកនឹងព្យាយាមដឹកនាំសហព័ន្ធមួយនេះ ធ្វើយ៉ាងណាឲ្យកីឡាតេក្វាន់ដូ ITF មានការរីកចម្រើនខ្លាំង និងអាចចូលរួមបានក្នុងការប្រកួតកីឡាស៊ីហ្គេម និងឆ្ពោះទៅចូលជាប្រភេទកីឡាអូឡាំពិក។

    ft-img-template

    លោក កែវ រ៉េមី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្រៅអង្គប្រជុំ បន្ថែមថា៖«នេះជាលើកដំបូង ដែលយើងបានបង្កើតឲ្យមានសហព័ន្ធកីឡាតេក្វាន់ដូITFអាស៊ីអាគ្នេយ៍ នេះឡើង ដូច្នេះជាជំហានដំបូថ យើងនឹងរៀបចំឲ្យមានបទបញ្ជាផ្ទៃ ខណៈអាណត្តិប្រធាននេះ មានរយៈពេល៤ឆ្នាំ គឺពីឆ្នាំ២០១៦នេះ ដល់ឆ្នាំ២០២០»។

    លោក កែវ រ៉េមី បានថ្លែងថា៖«សម្រាប់ខ្ញុំ នៅពេលខ្ញុំបានចូលប្រលោកក្នុងវិស័យកីឡានេះ គឺខ្ញុំបានគិតថា ដើម្បីឲ្យ ITF ខ្លាំង ពិសេសអាចចូលក្នុងការប្រកួតស៊ីហ្គេម បានលុះត្រាតែមានការឯកភាពបង្កើតជាសហព័ន្ធកីឡាតេក្វាន់ ITF អាស៊ាន ជាមុនសិន ហើយទៅអនាគត យើងក៏មានមហិច្ឆតា នឹងជជែងគ្នា ដើម្បីដាក់តេក្វាន់ដូ ITF ឲ្យមានក្នុងការប្រកួតកីឡាអូឡាំពិកផងដែរ»។

    គួរបញ្ជាក់ថា តំណាងសហព័ន្ធកីឡាតេក្វាន់ដូ ITF តំណាងឲ្យប្រទេសទាំង៧ ខាងលើ ក៏នឹងត្រូវចូលរួម ក្នុងពិធីបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ាន ជាលើកដំបូង នៅវិមានពហុកីឡដ្ឋានជាតិ នារសៀលម៉ោង ថ្ងៃចន្ទនេះ ក្រោមអធិបតីភាពលោកជំទាវឧបនាយរដ្ឋមន្រ្តី ម៉ែន សំអន និងថ្នាក់ដឹកនាំ និងសិស្សនិស្សិតរាប់ពាននាក់ទៀត៕

  • Loading...
  • Recent Posts