• Banner Banner Banner Banner Banner Banner
  • ខ្សែបម្រើអន្តរជាតិប្រេស៊ីល Ganso ស្ថិតយ៉ាងប្រកៀកក្នុងការផ្ទេរទៅ Sevilla
    Uncategorized 6 years ago 205 Views

    ខ្សែបម្រើអន្តរជាតិប្រេស៊ីល Paulo Henrique Ganso កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការចូលរួមជាមួយនឹងក្លិបអេស្ប៉ាញ Sevilla ពីក្លិបក្នុងប្រទេសប្រេស៊ីលរបស់គេ Sao Paulo។ នេះបើយោងទៅតាមលោក Carlos Silva ដែលជាប្រធានក្លិបនាពេលបច្ចុប្បន្នរបស់គេ។

    Paulo-Henrique-Ganso-ft16

    ខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះ ដែលធ្លាប់ត្រូវបានចាត់ទុកថា ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏មានទេពកោសល្យ នៅមុនពេលការអភិវឌ្ឍរបស់គេត្រូវបានរាំងស្ទះដោយសារតែបួសនោះ ត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់យុទ្ធនាការ Copa America Centenary កាលពីខែមុន ក្រោយពីការបង្ហាញពីទម្រង់លេងយ៉ាងល្អជាបន្តបន្ទាប់សម្រាប់ក្លិបរបស់គេ។

    លោក Carlos Silva ប្រធានក្លិប Sao Paulo បានប្រាប់ទូរទស្សន៍ ESPN ថា៖ «វាជាការចង់បានរបស់គេ ហើយវាគ្មានអ្វីដែលយើងអាចធ្វើបានឡើយ។ ការរក្សាទុកកីឡាករម្នាក់ប្រឆាំងនឹងបំណងរបស់គេ គឺជាការប្រឆាំងនឹងផលិតភាព»។ ប្រធានក្លិបរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំនឹងនឹកដល់ការមានកីឡាករម្នាក់ក្នុងក្រុមរបស់យើងជាមួយនឹងទេពកោដល្យដ៏កម្របែបនេះ។ យើងត្រូវទទួលយកអ្វីមួយចំនួន ហើយនេះគឺជាបញ្ហាមួយក្នុងចំណោមរឿងទាំងនោះ»។ បណ្តាញសារព័ត៌មានរបស់ប្រេស៊ីល បានចេញផ្សាយថា ក្លិបបានយល់ព្រមលក់ក្នុងតម្លៃខ្លួន៩,៥លានអឺរ៉ូ (ស្មើនឹង៧,៨៩លានដុល្លារអាមេរិក) សម្រាប់កីឡាករឆ្នើមរូបនេះ៕

    ប្រភពព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts