• សមរភូមិអ្នកប្រដាល់របស់ PNN នឹងចាប់ប្រកួតនៅថ្ងៃសៅរ៍នេះ
    កីឡាផ្សេងៗ 6 years ago 147 Views

    ព្រឹត្តិការណ៍​ប្រកួត​កីឡា​ចម្រុះ «សមរភូមិអ្នក​​ប្រយុទ្ធ» របស់ស្ថានីយ​​ទូរទស្សន៍​ទើប​បង្កើត​ថ្មី​ PNN នឹង​ចាប់​ដំណើរ​ការ​ប្រកួត​ចាប់​ពី​​ថ្ងៃ​សៅរ៍នេះត​ទៅ ដើម្បី​ស្វែង​រក​ម្ចាស់​ខ្សែ​ក្រវាត់​ទាំង​​៣​ប្រភេទ​ទមន្ងន់ រួម​មាន ៥៤គ.ក្រ ៥៧គ.ក្រ និង​៦៣,៥​គ.ក្រ ខណៈ​អ្នក​ឈ្នះ​ខ្សែ​ក្រវាត់​នឹងទទួល​​បាន​ទឹក​​​ប្រាក់​​១ម៉ឺន​ដុល្លារ រួម​ទាំង​​ប្រាក់​ខែចំនួន​​៣០០​ដុល្លារចំនួន​​៦​ខែទៀត ហើយ​​អ្នក​លេខ​២​​បាន​២ពាន់​ដុល្លារ និង​លេខ​៣ បាន​១ពាន់​ដុល្លារ។

    អ្នក​ប្រយុទ្ធ​មក​ពី​៦​​ប្រភេទ​កីឡារបស់​កម្ពុជា រួម​មាន​​ប្រដាល់​សេរី ល្បុក្កតោ សូរិន​ហ្ស៊ីកាំ​ប៉ូ MMA និង​ការ៉ាតេដូ នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ចម្រុះ​គ្នា​ជាមួយ​​អ្នក​លេង​​ក្បាច់​មួយ​ថៃ ដែលជា​ជន​ជាតិ​ថៃ​ គឺ​មាន​ន័យ​ថា ក្នុង​មួយ​ប្រភេទ​ទម្ងន់​ៗ ដែល​មាន​កីឡាករ​ចូល​រូម​ចំនួន​៨នាក់​នោះ ត្រូវ​មាន​កីឡាករ​ថៃ​២​នាក់ និង​កីឡាករ​កម្ពុជាដែល​មាន​ជំនាញ​ខុសៗ​គ្នា​ចំនួន​៦​នាក់ ប៉ុន្តែ​ច្បាប់ និង​លក្ខខណ្ឌ​នៃការ​ប្រកួត​​គឺ​​ខាង​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ជា​អ្នក​តាក់​តែង​ទាំង​អស់ ហើយ​មន្រ្តី​បច្ចេក​ទេស​ក៏មក​ពី​សហព័ន្ធ​មួយ​នេះ​ដែរ។ ​
    1
    ទោះ​បី​ជា​យ៉ាង​ណា​លោក សំណព្វ ប្រធាន​គ្រប់​គ្រង​កីឡា​របស់ PNN លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា និង​លោក ម៉ិល កាដូ   ជា​អគ្គ​លេខាធិការសហព័ន្ធ និង​ជា​អគ្គ​នាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​កីឡា បាន​អះអាង​​ស្រដៀង​គ្នា​ ក្នុងសន្និសីទ​កាសែត នៅ​សណ្ណាគារ​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិល​មិញថា ​ព្រឹត្តិការណ៍ជា​​ប្រវត្តិ​សាស្ត្រ​នៅ​កម្ពុជាមួយ​នេះ មាន​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ជក់​ចិត្ត ក្រោម​ការ​កាត់​សេចក្តី​ដ៏​យុត្តិធម៌ នឹង​ត្រឹម​ត្រូវ​បំផុត។
    2
    ប៉ុន្តែ​សម្រាប់​អ្នក​តាម​ដាក​ការ​ប្រកួត នៅ​តែ​មិន​ទាន់​មាន​ការ​ជឿ​ជាក់​​ទៅ​លើ​ព្រឹត្តិការណ៍​សមរភូមិ​អ្នក​ប្រយុទ្ធ​នេះ ព្រោះពួក​គេ​យល់​ថា ​ការ​ដាក់​បញ្ចូល​នៅ​ប្រភេទ​កីឡា​ដែល​មិន​សូវ​ធ្លាប់មាន​បទ​ពិសោធ​ប្រកួត​នៅ​លើ​សង្វៀនរួម​មាន​ ល្បុក្កតោ សូរិន​ហ្ស៊ីកាំ​ប៉ូ និង​ការ៉ាតេដូ វា​អាច​នឹង​ធ្វើ​ឲ្យ​លទ្ធ​ផល​ចាញ់​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​នេះ មាន​ភាព​ផុយ​ស្រួល គឺ​ចាញ់​ដោយ​សន្លប់​ភាគ​ច្រើន​ក៏​ថា​បាន។​

    គួរ​បញ្ជាក់​ថា នៅ​ក្នុង​ប្រភេទ​ទម្ងន់​នីមួយៗ​​ត្រូវ​​បាន​បែង​​ចែក​ការ​ប្រកួត​ជា​២​ពូល​ដូច​គ្នា។ ចំណែក​ការ​ប្រកួត​​នៅលើ​សង្វៀន PNN ព្រែក​ព្នៅ ចាប់​ពី​​ម៉ោង​៤ ដល់ម៉ោង​៦​​ថ្ងៃ​សៅរ៍ ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ផង​នោះ គឺ​ជា​ការ​ប្រកួតបើក​ឆាក​របស់​ក្រុម​ទម្ងន់​៥៤​គ.ក្រ ដោយ​ក្នុង​នោះ​ពូល​A កីឡាករ​ប្រដាល់ សៀវ ង៉ុយ ត្រូវ​ជួប​អ្នក​ជំនាញ​ល្បុក្កតោ សីហា ចាន់រាជ ឯកីឡាករ គឿន សុខហេង ត្រូវ​ប្រកួត​ជាមួយកីឡាករ​ថៃ Dawsiam។
    3
    ចំណែក​​ពូល​B អ្នក​លេង​ការ៉ាតេដូ គីម យី ត្រូវ​ប្រឈម​ជាមួយ​អ្នក​ប្រយុទ្ធ​របស់​ថៃ Kotchasarn Dragon ខណៈជើង​ខ្លាំង​ខាង​ប្រដាល់​សេរី អាំង សំអាត ត្រូវ​ជួប​អ្នក​ជំនាញសូរិនហ្យ៊ីកាំប៉ូ ធី ធាន ហើយ​ក្រៅ​ពី​ការ​ប្រកួត​ជម្រុះ​ខ្សែ​ក្រវាត់​នេះ ​ក៏​មាន​ការ​ប្រកួត​ប្រដាល់​សកល​អាជីព​រវាង​កីឡាករ​កម្ពុជា ស្រម៉ៃ សួន និង​អ្នក​ប្រដាល់​មក​ពី​ប្រទេសឡាវ១​គូ​ទៀត​ផង​ដែរ ដែល​ការ​​ប្រដាល់​សកលនេះ PNN ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​ដល់​កីឡាករ​កម្ពុជា​ចំនួន​៣០០​ដុល្លារ ព្រោះ​ទូរទស្សន៍មួយ​នេះ មាន​ទិស​ដៅពង្រឹង និង​ពង្រីក​ខាង​ប្រដាល់​សកល ដែល​ជា​ប្រភេទ​កីឡា​ត្រូវ​ចូល​រួម​ប្រកួត​យក​មេដាយ​នៅ​លើ​ឆាក​អន្តរជាតិ​របស់​កម្ពុជា ពិសេស​ការ​ប្រកួត​ស៊ីហ្គេម​តែ​ម្តង។
    4
    ដោយ​ឡែក​សម្រាប់​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម មាន​កីឡាករ​ សែន រ៉ាឌី ក្លិប​អប្សរាគុន​ខ្មែរ ថា រស្មី សហព័ន្ឌកីឡាMMA ផាត រស្មី សហព័ន្ធ​សូរិនស្ស៊ីកាំ​ប៉ូកម្ពុជា ឈាន ឡុង សហព័ន្ធ​កីឡាMMA ហែល វ៉ា ក្លិប​ឃ្លាំង​មឿង​កីឡា ហ៊ល ដារ៉ា ក្លិប​សាលវ័ន្តកីឡា កីឡាករ​ថៃ Karsuk Petchjinda និង Saharat Sasipra Gym។ ចំណែក​ប្ហរភេទម្ងន់​៦៣,៥គីឡូ​ក្រាម​រួម​មាន ជា សំនៀង ក្លិប​កង​ពល​តូច​ឆត្រ​យោង​៩១១ ឈិន ក្វាន់ង៉ុយ ក្លិបមកុដរាជសីហ៍ ឌុន សម្ព័ស្ស សហព័ន្ធ​កីឡាសូរិនស្ស៊ីកាំប៉ូ​កម្ពុជា អន ជិនហេង សហព័ន្ធMMA សល់ កំសត់ សហព័ន្ធ​ល្បុកតោកម្ពុជា កីឡាករ​ថៃ Seangatit និង Mongkornpetch Chopradith៕

  • Loading...
  • Recent Posts