• ឡៅ ចន្ទ្រា ឡើងសងសឹងថៃជំនួស សែន រ៉ាឌី ខណៈ សុខ សុវណ្ណ ប្រជែងយកខ្សែក្រវាត់នឹង ឈឿន ឆៃដែន
    ប្រដាល់ក្នុងស្រុក 6 years ago 106 Views

    អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យ​ក្មេង ឡៅ ចន្ទ្រា នឹង​ត្រូវ​ឡើង​ប្រកួត​សង​សឹក​ទៅ​លើ​កីឡាករ​ថៃ Chao Rite Luk.Champachai ជំនួស​ជន​រួម​ជាតិ សែន រ៉ាឌី នៅ​លើ​សង្វៀន​បាយ័ន​រោង​សៀក នា​រសៀល​ថ្ងៃ​សៅរ៍​​នេះ ដើម្បី​អម​ដំណើរ​​ការ​ប្រកួត​​ផ្តាច់​ព្រ័ត្រ និង​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣​នៃ​ព្រឹត្តិការណ៍​ខ្សែ​ក្រវាត់​ស្រាបៀរ​លីអូ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម ខណៈ​ជើង​ខ្លាំង ឃីម ឌីម៉ា ក៏​បាន​លេច​មុខ​មក​ប្រកួត​ជាមួយ ឯម វុត្ថា ថ្ងៃ​សៅរ៍​នោះ​ដែរ។

    ក្រោយ​ពី​កីឡាករ​ថៃ Chao Rite Luk.Champachai បាន​ធ្វើ​ឲ្យ​ជើង​ខ្លាំង សែន រ៉ាឌី ហៅ​ម្ទេស​ខ្មាំង ស្គាល់​តរស់​ជាតិ​ចាញ់​ជា​លើក​ដំបូង ក្នុង​ការ​ប្រកួត​នៅ​លើ​ទឹក​ដី​ខ្លួន​នោះ មហាជន​ភាគ​ច្រើន បាន​ផ្តល់​ជា​សំណូម​ពរ​ដល់​អ្នក​គ្រប់​គ្រង​សង្វៀន​បាយ័ន ឲ្យ​ដាក់ ឡៅ ចន្ទ្រា ប្រកួត​ជាមួយ​ Chao Rite Luk.Champachai វិញ​ម្តង ព្រោះ​គ្រប់​គ្នា​ជឿ​ជាក់​ថា ឡៅ ចន្ទ្រា មាន​សមត្ថ​ភាព​អាច​ប្រកួត​ជាមួយ​ Chao Rite Luk បាន​ បើ​ទោះ​បី​ជា​ថៃ​ម្នាក់​នេះ​មាន​ស្នៀត​ជង្គង់​ល្អ​ដ៏​ដោយ។
    mm1
    នៅ​ពេល​នេះ​ក្តី​បំណង​របស់​អ្នក​ទស្សនា​បានសម្រេច​ហើយ​គឺ ឡៅ ចន្ទ្រា ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ Chao Rite Luk នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ហើយ​ការ​ប្រកួត​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំង ប៉ុន្តែ​លទ្ធ​ផល​ទៅ​ជា​យ៉ាង​ណា​នោះ គ្មាន​អ្នក​ណា​អាច​ព្យាករ​បាន​ឡើយ ព្រោះ​អ្នក​ទាំង​២​មាន​ផ្លៃ​សម្លាប់​ល្អ​ដូច​គ្នា។

    ការ​ជួប​គ្នា​របស់ ឡៅ ចន្ទ្រា និង Chao Rite Luk គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកួត​ដណ្តើម​យក​ខ្សែ​ក្រវាត់​រវាង​កីឡាករ ​សុខ ​សុវណ្ណ​ របស់​ក្រសួង​ការពារ​ជាតិ និង ​ឈឿន ​ឆៃ​ដែន ក្លិប​និរោធ​មាន​ជ័យ ខណៈ​ ម៉ន លីហួរ របស់​ក្លិប​ព្រែក​ឯង​កីឡា ត្រូវ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣​ជាមួយ ផង់ សុភ័ស្ស ក្លិប​តាឡីដំរី​មាន​រិទ្ធ។
    mm2
    គ្រប់​ភាគី​សុទ្ធ​តែ​មានទំនុក​ចិត្ត​ខ្ពស់ ក្នុង​ការ​ឈ្នះ​ខ្សែ​ក្រវាត់ ដែល​មានទឹក​ប្រាក់​អម​ចំនួន​២៥០០​ដុល្លារ​នេះ។ ទោះ​បី​ជា​យ៉ាង​ណា​អ្នក​ទស្សនា​ភាគ​ច្រើន ហាក់​ផ្តល់​ទំនុក​ចិត្ត​ទៅ​លើ ឈឿន ឆៃដែន ច្រើន​ជាង សុខ សុវណ្ណ ព្រោះ​នៅ​បាយ័ន ឆៃដែន មាន​ខ្សែ​ធំ​ជាង សុវណ្ណ ហេតុ​នេះ​បើ​សិន​ជា សុវណ្ណ គ្មាន​សមត្ថ​ភាព​​ផ្តួល ឬ​ឈ្នះ​ឲ្យ​ដាច់​លើ ឆៃដែន ទេ​នោះ គឺ​គ្មាន​សង្ឃឹម​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ឡើយ៕

  • Loading...
  • Recent Posts