• សែន រ៉ាឌី និងជនរួមជាតិ៣នាក់ទៀតប៉ះថៃនៅបាយ័ន តែ អ៊ុង វិរៈ ត្រូវជួបអាមេរិក
    ប្រដាល់ក្នុងស្រុក 6 years ago 177 Views

    អ្នក​ប្រដាល់​ជើង​ខ្លាំង​មិន​ធ្លាប់​ចាញ់​បរទេស​នៅ​លើ​ទឹក​ដី សែន រ៉ាឌី ហៅម្ទេសខ្មាំង នឹង​ត្រូវ​ឡើង​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​បាយ័ន ជា​លើក​ដំបូង ឯ​ជើង​ខ្លាំង ផាន់ គ្រាន់ រឿង សោភ័ណ្ឌ ឡៅ ស៊ីណាត អ៊ុង វិរៈ និង ឯម លីថូ ក៏​ត្រូវ​បាន​រៀបចំ​ឲ្យ​ប្រកួត​ជាមួយ​បរទេស​នៅ​លើ​សង្វៀន​នេះ​ដែរ។

    នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ ដ៏​កក្រើក​នេះ​កីឡាករ​ជើង​ខ្លាំងចាស់​វស្សា ឡៅ ស៊ីណាត និង ឯម លីថូ ត្រូវ​ធ្វើការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ អម​ដោយ​គូ​មិត្ត​ភាព​ក្នុង​ស្រុក​ចំនួន​៤​គូ​ទៀត នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ នាល្ងាច​ថ្ងៃ​សុក្រ​ស្អែក​នេះ រីឯ រឿង សោភ័ណ្ឌ និង ផាន់ គ្រាន់ ត្រូវប្រឈម​ជាមួយ​ថៃដូច​គ្នា អម​ដោយ​គូ​មិត្ត​ភាព​ក្នុង​ស្រុក​ចំនួន២គូ តែ​ធ្វើ​នៅ​លើ​​សង្វៀន​បាយ័ន​បឹង​ស្នោ នា​ល្ងាច​ថ្ងៃអាទិត្យ ហើយ សែន រ៉ាឌី ត្រូវ​ប៉ះ​អ្នក​ប្រយុទ្ធ​របស់​ថៃ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ​មិត្ត​ភាព​ខារ៉ាបាវ នា​រាត្រី​ថ្ងៃ​អាទិត្យ ខណៈ អ៊ុង វិរៈ ត្រូវ​ប្រឈម​ជាមួយ​កីឡាករអាមេរិក ក្នុង​ពេល​នោះ​ដែរ អម​ដោយ​គូ​មិត្ត​ភាព​ក្នុង​ស្រុក​២​គូ​ទៀត​ដែរ។
    mm2
    សិស្សច្បង​ប្រចាំ​ក្លិបកងពល​តូច​ឆត្រ​យោង​៩១១ ឡៅ ស៊ីណាត ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ Payator Tor.Houy ក្នុងទម្ងន់​៦៩​គីឡូ​ក្រាម ខណៈ  ឯម លីថូ របស់​ក្លិប​ឫទ្ធីពោធិ៍​សែន​ជ័យ ត្រូវ​ជួប​ Watcharak Sak Tor.Sirachai ក្នុង​ទម្ងន់​៦០គីឡូក្រាម ប៉ុន្តែអ្នក​ប្រដាល់​ថៃ​ទាំង​២​នេះ​មិន​ទាន់​ត្រូវ​បានគេ​ប្រាប់​ពី​ប្រវត្តិ​ឲ្យ​ដឹង​នោះទេ។

    ចំណែកការ​​ប្រកួត​កីឡាករ​វាយមិន​ដក​ថយ ផាន់ គ្រាន់ ក្លិប​គជសារ​កីឡា ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ Thompakorn Lek Champachai ក្នុង​ទម្ងន់​៦៥គីឡូ​ក្រាម។ កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​ប្រកួត​បាន​៨៦​ដង ឈ្នះ៧០ ចាញ់១៦ និង​ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​១២​ដង ហើយ​គេ​ម្នាក់នេះ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀនបាយ័ន​ស្ទឹង​មាន​ជ័យ​ម្តង​ហើយ កាល​ពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៥ ប៉ុន្តែ​ Thompakorn ត្រូវ​បាន​ជើង​ខ្លាំង ផល សោភ័ណ្ឌ វាយ​ឲ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៣។ រីឯ​អ្នក​ប្រដាល់​ជើង​ខ្លាំង រឿង សោភ័ណ្ឌ របស់​ក្លិប​មកុដរាជសីហ៍ ត្រូវ​ប្រកួត​ជាមួយ​កីឡា​លាក់​ប្រវត្តិ​របស់​ថៃ Lom Leng Sor.Na Care ក្នុង​ទម្ងន់​៦៧​គីឡូ​ក្រាម។
    mm3
    យ៉ាងណា​មិញ សម្រាប់​ការ​ប្រកួត​ដ៏​កក្រើក នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ នារាត្រី​ថ្ងៃ​អាទិត្យ ខាង​មុខ​នេះ អ្នក​ប្រដាល់​ជើង​ខ្លាំង សែន រ៉ាឌី ​របស់​ក្លិប​អប្សរាគុនខ្មែរ ត្រូវ​ធ្វើ​ការ​ប្រកួត​ក្នុង​ទម្ងន់៥៨​គីឡូក្រាម​ជាមួយ​អ្នក​ប្រយុទ្ធ​របស់​ថៃ Jao Rite Luk Champachai ឯ​កីឡាករ​ដ៏​រឹង​មាំ​របស់​ក្លិប​កងពលតូច​ឆត្រយោង​៩១១ អ៊ុង វិរៈ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​មក​ពី​អាមេរិក Warren Stovone ក្នុង​ទម្ងន់​៧២គីឡូ​ក្រាម ប៉ុន្តែ​បរទេស​ទាំង​២​នេះ​មិន​ត្រូវ​បាន​គេ​ប្រាប់​ប្រវត្តិ​ឲ្យ​ដឹង​នោះ​ឡើយ៕

  • Loading...
  • Recent Posts