Close
Ads: 88BOL
Featured-Image
ទីបំផុត! Lukaku យល់ព្រមចូលរួមជាមួយ Roma លើលក្ខខណ្ឌខ្ចីជើង១រដូវកាល
ទំហំអក្សរ
តូច
ធំ

(បរទេស)​៖ ខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku បានចូលរួមជាមួយក្រុមអ៊ីតាលី Roma ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលពី Chelsea ។ កីឡាករវ័យ ៣០ឆ្នាំ បានត្រលប់ទៅ Serie A វិញដោយបានចំណាយកាលពីរដូវកាលមុនក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយក្លឹប Inter Milan ដោយបានជួយពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។ Lukaku បានបដិសេធការផ្លាស់ទៅកាន់ Saudi Pro League។ Lukaku ត្រូវ​បាន​គេ​ជឿ​ថា​សុខចិត្ត​កាត់​ប្រាក់​ឈ្នួល​ខ្លួន ដើម្បីបាន​ជួប​ជាមួយ​គ្រូ​បង្វឹក Jose Mourinho នៅ Roma។ បន្ទាប់ពីបានផ្ទេរជាអចិន្ត្រៃយ៍ ៧៤លានផោនទៅកាន់ Inter ពី Man Utd ក្នុងឆ្នាំ ២០១៩ Lukaku បានចូលរួមជាមួយ Chelsea ម្តងទៀតក្នុងតម្លៃ ៩៧.៥លានផោន ក្នុងឆ្នាំ២០២១ ប៉ុន្តែការត្រឡប់មកវិញរបស់គាត់មិនបានជោគជ័យទេ ហើយគាត់មិនបានលេងឱ្យក្រុមតោខៀវចាប់តាំងពីខែឧសភា ឆ្នាំ២០២២។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Image

Lukaku បាននិយាយថា «ការស្វាគមន៍ដែលក្លឹប និងអ្នកគាំទ្របានធ្វើឱ្យខ្ញុំរំភើបចិត្ត និងតំណាងឱ្យការលើកទឹកចិត្តបន្ថែមទៀតដើម្បីផ្តល់អ្វីគ្រប់យ៉ាងសម្រាប់ក្រុមថ្មីរបស់ខ្ញុំ»។ Lukaku ធ្លាប់ឈ្នះជើងឯកបែលហ្ស៊ិកជាមួយ Anderlecht, FA Cup និង Club World Cup ជាមួយ Chelsea, និង Scudetto, Italian Cup និង Italian Super Cup ជាមួយ Inter Milan។ ទោះបីជានៅសល់កុងត្រារយៈពេល ៣ឆ្នាំក៏ដោយ ក៏គាត់មិនមែនជាផ្នែកនៃផែនការរបស់អ្នកចាត់ការថ្មីលោក Mauricio Pochettino សម្រាប់ឆ្នាំ ២០២៣-២៤ នោះទេ៕

Image

Image

ប្រភព៖ BBC ចុះផ្សាយថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្រោយ Liverpool ធ្លាក់ចេញពី UEL! ប្រធានក្រុម Van DijK ផ្តល់បទសម្ភាសន៍ដូច្នេះ ទៅកាន់អ្នកសារព័ត៌មាន
featured image

(អង់គ្លេស)៖ កាលរាត្រីយប់មិញនេះ Liverpool ត្រូវបានទម្លាក់ដោយក្រុម Atalanta នៅក្នុងការប្រកួតជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Europa League ក្នុងលទ្ធផលសរុបទាំងពីរជើង ១ទល់នឹង៣។ ក្រោយចប់ការប្រកួតប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Virgil van Dijk បាននិយាយសារភាពទៅកាន់សារព័ត៌មាន TNT Sports យ៉ាងដូច្នេះថា៖អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់! Arsenal គ្រោងចំណាយលុយធំ ១៦៥លានផោន ដើម្បីទាក់ទាញតារាឆ្នើម២រូប សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស «ជាដំបូងខ្ញុំផ្តល់កិត្តិយសដល់ក្រុម Atalanta ។ សប្តាហ៍មុន យើងលេងនៅមានកម្រិត ខណ:ពួកគេមានការប្រកួតដ៏ល្អ។ ពួកគេសមនឹងឆ្លងផុតវគ្គនេះ ស្របពេលពួកយើងបានស៊ូទ្រាំលំបាកស្វិតស្វាញខ្លាំងក្នុងប្រកួតនេះផងដែរ» «យប់នេះគឺជាការប្រកួតដ៏ល្អមួយ ហើយយើងបានបង្ហាញវាយ៉ាងដ៏អស្ចារ្យ។ វាជាភាពប្រសើរឡើងមួយ ប៉ុន្តែការពិតគឺពួកយើងបានបរាជ័យហើយ យើងត្រូវសម្រាកឱ្យបានឆាប់រហ័ស និងត្រូវធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍នៅថ្ងៃសៅរ៍នេះ។» «ពួកយើងបានព្យាយាម និងមានឱកាសច្រើន។ វាពិតជាលឿនពេកហើយ ព្រោះគ្រប់គ្នាចង់ទទួលបានចំណាត់ថ្នាក់ទីពីរ និងទីបី។ ប៉ុន្តែសរុបមក វាមិនគ្រប់គ្រាន់នៅឡើយទេ។ យើងខកចិត្តដែលបានធ្លាក់ចេញពីការប្រកួត ព្រោះពួកយើងពិតជាចង់ឈ្នះវា»៕ ប្រភព៖ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Manchester City 32 22 7 3 76 32 +44 73
    2 Arsenal 32 22 5 5 75 26 +49 71
    3 Liverpool 32 21 8 3 72 31 +41 71
    4 Aston Villa 33 19 6 8 68 49 +19 63
    5 Tottenham Hotspur 32 18 6 8 65 49 +16 60
    6 Newcastle United 32 15 5 12 69 52 +17 50
    7 Manchester United 32 15 5 12 47 48 -1 50
    8 West Ham United 33 13 9 11 52 58 -6 48
    9 Chelsea 31 13 8 10 61 52 +9 47
    10 Brighton & Hov… 32 11 11 10 52 50 +2 44
    11 Wolverhampton Wanderers 32 12 7 13 46 51 -5 43
    12 Fulham 33 12 6 15 49 51 -2 42
    13 AFC Bournemouth 32 11 9 12 47 57 -10 42
    14 Crystal Palace 32 8 9 15 37 54 -17 33
    15 Brentford 33 8 8 17 47 58 -11 32
    16 Everton 32 9 8 15 32 48 -16 27
    17 Nottingham Forest 33 7 9 17 42 58 -16 26
    18 Luton Town 33 6 7 20 46 70 -24 25
    19 Burnley 33 4 8 21 33 68 -35 20
    20 Sheffield United 32 3 7 22 30 84 -54 16
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930  
  • Sponsor by 88Bol