• Banner Banner Banner Banner Banner Banner
  • អ្នកប្រយុទ្ធកម្ពុជាបីនាក់ត្រៀមរួចជាស្រេចដើម្បីប្រកួតនៅថៃ
    កីឡាផ្សេងៗ 7 years ago 127 Views

    កីឡាករ​​របស់​កម្ពុជា​បី​នាក់ នឹង​ទទួល​បាន​ឱកាស​ក្នុង​ការ​បង្ហាញ​​នូវ​ទេព​កោ​សល្យ​របស់​​ពួក​​គេ​ក្នុង​យុទ្ធ​គុន​ចម្រុះ នៅ​ពេល​ដែល​​ពួក​គេ​​ត្រូវ​ធ្វើ​ដំ​ណើរ​​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​យុទ្ធ​ Full Metal Dojo 4 ដែល​នឹង​ត្រូវ​រៀប​ចំ​ឡើង​នា​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នៅ​​លើ​សង្វៀន LIVE House Studios មជ្ឈ​មណ្ឌល JJ Green រាជ​ធានី​បាង​កក​។ ព្រឹត្តិ​ការណ៍​​យុទ្ធ​គុន​ចម្រុះ​នេះ​នឹង​​ជ្រើស​រើស​ដាក់​ការ​ប្រកួត​រវាង​កីឡាករ​វ៉ន វី​វ៉ា របស់​កម្ពុជា ជើង​ខ្លាំង​របស់​ថៃ Jomhod Kiatadisak ក្នុង​ទម្ងន់​៧៧​គីឡូ​ក្រាម ធ្វើ​ជា​គូ​ឯក​។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ ចាន់ ហេង និង​ថៃ រិទ្ធី ដែល​កំ​ពុង​តែ​​ហ្វឹក​ហាត់​​រួម​ជា​មួយ​នឹង​វ៉ន វី​វ៉ា នៅ​ឯ​ក្លិប A Fighter ក៏​នឹង​ត្រូវ​ធ្វើ​ដំ​ណើរ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​យុទ្ធ​គុន​ចម្រុះ​ដ៏​រំភើប​ក្នុង​ប្រទេស​ថៃ​មួយ​នេះ ដើម្បី​​ស្វែង​រក​ជ័យ​ជម្នះ​នៅ​លើ​សង្វៀន​​ដាក់​ទ្រុង​នៅ​លើ​ទឹក​ដី​បរទេស​ ផង​ដែរ​។ ចាន់ ហេង នឹង​​ត្រូវ​ប៉ះ​ជា​មួយ​អ្នក​យុទ្ធ​​ថៃ​ម្នាក់​ទៀត Detchadin Srosirisuphathin ខណៈ​ដែល​កីឡាករ​ថៃ រិទ្ធី នឹង​​ត្រូវ​ធ្វើ​ការ​ប្រកួត​ជា​មួយ​នឹង​កីឡាករ​ស៊ុយ​អែត Fabian Pettersson​។
    1
    បើ​ទោះ​បី​​វ៉ន វី​វ៉ា មាន​បទ​ពិសោធ​ប្រកួត​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ក្បាច់​​ប្រដាល់​គុន​ខ្មែរ និង​បាន​ផ្តួល​កីឡាករ​ថៃ​ជា​បន្ត​បន្ទាប់​ក្នុង​ប៉ុន្មាន​ប្រកួត​លើក​ចុង​ក្រោយ​របស់​គេ​នៅ​លើ​ទឹក​ដី​កម្ពុជា​ក៏​ដោយ ប៉ុន្តែ នេះ​នឹង​ក្លាយ​ជា​ការ​ប្រកួត​ក្នុង​យុទ្ធ​គុន​ចម្រុះ​ជា​លើក​ទី​១​របស់​គេ​។ ដោយ​​ឡែក Kiatadisak វ័យ​៤៤​ឆ្នាំ ដែល​មាន​រហស្ស​នាម «ស្តេច​លើ​សង្វៀន (King of the Ring)» ជា​កីឡាករ​ដ៏​ខ្លាំង​​ម្នាក់​របស់​ប្រទេស​ថៃ និង​គ្រោង​​ខ្សែ​ក្រវាត់​ពិភព​លោក​ក្នុង​ក្បាច់​មួយ​ថៃ​​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេង​ៗ​គ្នា​ជា​ច្រើន​។ កីឡាករ​​ចាស់​វស្សា​រូប​​នេះ​មាន​​កំ​ណត់​ត្រា​ប្រកួត​ក្នុង​ក្បាច់​មួយ​ថៃ​ចំនួន​៣០៣​លើក ឈ្នះ​​២៧៦​លើក ចាញ់​២៤​លើក និង​ផ្តួល​​ដៃ​គូ​ឲ្យ​សន្លប់​​ចំនួន​៨០​លើក​។ កីឡាករ​ថៃ Detchadin ដែល​ជា​គូ​ប្រកួត​របស់​ចាន់​ ហេង មាន​ប្រវត្តិ​ប្រកួត​ក្នុង​ក្បាច់​ប្រដាល់​ចម្រុះ​នៅ​ប្រទេស​ថៃ​ចំនួន​​៣​លើក ឈ្នះ​២​លើក និង​ចាញ់​១​លើក​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ កីឡាករ​របស់​ក្លិប A Fighter ម្នាក់​ទៀត ថៃ រិទ្ធី វ័យ​២១​ឆ្នាំ នឹង​ត្រូវ​​ធ្វើ​ការ​ប្រកួត​ជា​មួយ​នឹង​កីឡាករ​ជើង​ថ្មី​ដូច​គ្នា Pettersson វ័យ​​២៥​ឆ្នាំ ក្នុង​ប្រភេទ​ទម្ងន់​​៦៥,៥​គីឡូ​ក្រាម​។ កីឡាករ​របស់​ស៊ុត​អែត​រូប​នេះ មិន​ធ្លាប់​មាន​ប្រវត្តិ​​ប្រកួត​​​ក្នុង​យុទ្ធ​​គុន​ចម្រុះ​ពី​មុន​មក​ឡើយ និង​កំពុង​តែ​ហ្វឹកហាត់​នៅ​ក្លិប Legacy Gym ក្នុង​ប្រទេស​ថៃ​​​៕

  • Loading...
  • Recent Posts