• Banner Banner Banner Banner Banner Banner
  • Cole ​ចូល​និវត្តន៍​ពី​ក្រុម​អង់​គ្លេស ​ក្រោយ​ពី​ជ្រុះ​ចេញ​ពី​ក្រុម​ទៅ ​World Cup
    បាល់ទាត់ក្នុងស្រុក 8 years ago 136 Views

    ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង Ashley Cole របស់​ក្លិប Chelsea បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា រូប​គេ​នឹង​ចូល​និវត្តន៍​ពី​កីឡា​បាល់​ទាត់​អន្តរ​ជាតិ ក្រោយ​ពី​ត្រូវ​បាន​​គេ​​ប្រាប់​ថា រូប​គេ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​ក្រុម​ត្រូវ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍ World Cup របស់​អ្នក​ចាត់​ការ​ទូទៅ​នៃ​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​លោក Roy Hodgson​។ Cole វ័យ​៣៣​ឆ្នាំ បាន​ប្រាប់​​អ្នក​គាំ​ទ្រ​នៅ​លើ​បណ្តាញ​សង្គម Twitter របស់​គេ​ថា៖ «ខ្ញុំ​បាន​ទទួល​ទូរ​​ស័ព្ទ​មួយ​ពី​លោក Roy និង​យល់​ព្រម​ថា ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស គួរ​តែ​ប្រជុំ​ដោយ​កីឡាករ​វ័យ​ក្មេង​»​។ 48717.3នៅ​មុន​ពេល​ការ​ប្រកាស​ក្រុម​របស់​លោក Hodgson ជា​ផ្លូវ​ការ​នា​ថ្ងៃ​ចន្ទ​នេះ Cole ដែ​បាន​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ជាតិ​១០៧​លើកនោះ បាន​បន្ថែម​ថា៖ «យើង​មាន​អ្នក​ចាត់​ការ​ទូទៅ និង​ក្រុម​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​សូម​ជូន​ពរ​ឲ្យ​ពួក​គេ​ទទួល​ជោគ​ជ័យ​។ ខ្ញុំ​នឹង​គាំ​ទ្រ​ពួក​គេ​ហាក់​ដូច​ជា​អ្នក​គាំ​ទ្រ​ដ៏​ពិត​ប្រាកដ​ម្នាក់​។ សូម​ថ្លែង​អំ​ណរ​គុណ​រាល់​អ្វី​ៗ​​ទាំង​អស់​»​។ ពាក្យ​សម្តី​របស់ Cole បាន​បង្ហាញ​ថា ការ​មិន​អាច​រក្សា​កៅ អី​ក្នុង​ជម្រើស​ទាំង​១១​នាក់​ដំ​បូង​ឲ្យ​បាន​​ទៀង​ទាត់​របស់​​គេ​នៅ​ឯ​ក្លិប Chelsea នៅ​រដូវ​កាល​នេះ ដោយ​តំណែង​របស់​គេ​ជា​រឿយ​ត្រូវ​បាន​ជំនួស​ដោយ​ខ្សែ​ការ​ពារ Cesar Azpilicueta នោះ បាន​ជះ​ឥទ្ធិ​ពល​អាក្រក់​ដល់​អាជីព​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​តែ​ម្តង​។ ការ​លុប​ឈ្មោះ​របស់​គេ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ខ្សែ​ការ​ពារ Leighton Baines របស់​អង់​គ្លេស នឹង​ត្រូវ​ប្រកាស​ឲ្យ​​រ៉ាប់​រង​នូវ​តំបន់​ការ​ពារ​ស្លាប​ឆ្វេង នៅ​ពេល​ដែល​លោក Hodgson ប្រកាស​ក្រុម​កីឡាករ​ទាំង​២៣​នាក់​របស់​លោក​សម្រាប់​ការ​ប្រកួត World Cup ជុំ​ផ្តាច់​ព្រ័ត្រ ខណៈ​ដែល​ខ្សែ​ការ​ពារ​វ័យ​ក្មេង Luke Shaw របស់​ក្លិប Southampton ក៏​នឹង​មាន​ឈ្មោះ​ក្នុង​ក្រុម​ផង​ដែរ​៕ តា​រា

  • Loading...
  • Recent Posts