• Banner Banner Banner Banner Banner Banner
  • PSG ​ឈ្នះ​ពាន​ពីរ​រដូវ​កាល​ជាប់ៗ​គ្នា​បើ​ទោះ​បី​ប​រាជ័យ
    បាល់ទាត់ក្នុងស្រុក 8 years ago 122 Views

    Paris Saint-Germain បាន​ឈ្នះ​ពាន​រង្វាន់​លីក​របស់​បា​រាំង​ក្នុង​រដូវ​កាល​ជា​លើក​ទី​២​ជាប់​ៗ​គ្នា​កាល​ពី​ថ្ងៃ​ពុធ នៅ​មុន​ពេល​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ២-១ លើ​ទឹក​ដី​ខ្លួន​នៅពេល​ប្រកួត​ជា​មួយ​នឹងក្រុម Rennes នៅ​ឯ​កីឡ​ដ្ឋាន Parc des Princes​​។PSG Team ការ​ប្រកាស​ថា PSG បាន​ឈ្នះ​ពាន​រង្វាន់ Ligue 1 បាន​កើត​ឡើង​ប៉ុន្មាន​នាទី នៅ​មុន​ពេល​ពួក​គេ​ចាប់​ផ្តើម​ការ​ប្រកួត​របស់​ពួ​ក​គេ ក្រោយ​ពី​គូ​ប្រជែង​យ៉ាង​កៀក​បំផុត Monaco បាន​បញ្ចប់​ត្រឹម​លទ្ធ​ផល​ស្មើ ១-១ នៅ​ពេល​ជួប​ក្រុម Guingamp ហើយ​ព័ត៌​មាន​នៃ​លទ្ធ​ផល​ដ៏​គួរ​ឲ្យ​ពេញ​ចិត្ត​នេះ បាន​បំ​ពេញ​ការ​រីក​រាយ​ដល់​អ្នក​គាំ​ទ្រ​​ក្នុង​ទីក្រុង​ប៉ា​រីស​។ លទ្ធ​ផលនេះ បាន​ធ្វើ​ឲ្យក្រុម Monaco ដេញ​តាម​ពី​ក្រោយ PSG ៧​ពិន្ទុ ជា​មួយ​នឹង​ការ​នៅ​សល់​ពីរ​ប្រកួត​ទៀត​នៅ​រដូវ​កាល​នេះ និង​មាន​ន័យ​ថា ក្រុម​របស់​លោក Claudio Ranieri នឹង​ត្រូវ​តែ​ទទួល​យក​ឈ្មោះ​ជា​ក្រុម​ជើង​ឯក​រង និង​កៅ​អី​ឈាន​ទៅ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League ដោយ​ស្វ័យ​ប្រវត្តិ​។ PSG's players celebrate winning the Ligue 1 titleប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា កីឡាករ Thiago Silva ដែល​ជា​ប្រធាន​ក្រុម PSG បាន​ទទួល​ស្គាល់​ថា វា​ជា​ការ​បញ្ចប់​ដោយ​ចម្លែង​សម្រាប់​ក្រុម​របស់​គេ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​នេះ​។ ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​ប្រាប់​ទូរ​ទស្សន៍ Canal Plus៖ «វា​មិនមាន​ការ​កើត​ទុក្ខ ប៉ុន្តែ វា​ការ​ប្រកួត​ដ៏លំ​បាក​។ យើង​ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​រយៈ​ពេល​១០​ខែ​។ កាល​ពី​ខែ​មុន មិន​បានផ្តល់​លទ្ធ​ផល​ល្អ​ឡើយ ប៉ុន្តែ ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​នៅ​ថ្ងៃ​នេះ​។ ខ្ញុំ​សង្ឃឹម​ថា យើង​អាច​បន្ត​ដូច​នេះ​នៅ​រដូវ​កាល​ក្រោយ និង​ព្យា​យាម​ឈ្នះ​ពាន​រង្វាន់ Champions League ផង​ដែរ​»​៕ តា​រា

    PSG
  • Loading...
  • Recent Posts