• Banner Banner Banner Banner Banner Banner
  • Spurs ​គ្រោង​នាំ​យក​លោក​ Martinez ​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ខ្លួន
    បាល់ទាត់ក្នុងស្រុក 8 years ago 154 Views

    Tottenham កំ​ពុង​តែ​មាន​គម្រោង​ដាក់​សំណើ​មួយ​សម្រាប់​លោក Roberto Martinez ខណៈ​ដែល​ពួក​គេ​សម្លឹង​រក​ការ​​សាក​ល្បង​ទៅនឹង​សមត្ថ​ភាព​ស្វែង​រក​ដំ​ណោះ​ស្រាយ​របស់​ក្លិប Everton ក្រោយ​ពី​ក្លិប​នេះ​​បាន​បរា​ជ័យ​ក្នុង​ការ​ដណ្តើម​យក​កៅ​អី​ទៅ​លេង​ក្នុង​ក្រប​ខ័ណ្ឌ Champions League​។ បើ​យោង​ទៅ​តាម​កា​សែត Times លោក Daniel Levy ប្រធាន​ក្លិប Spurs កំ​ពុង​តែ​សង្ឃឹម​ថា អាច​សាក​ចិត្ត​របស់​លោក Martinez ជា​មួយ​នឹង​ប្រភេទ​នៃ​កញ្ចប់​​ថវិ​កា​នៃ​ការ​ទិញ​ចូល​កីឡាករ​ដែល​​មិនមាន​នៅ​កីឡ​ដ្ឋាន Goodison Park​។ Roberto Martinezខណៈ​ដែល​លោក Tim Sherwood នឹង​ត្រូវ​ចាក​ចេញ​នៅ​ចុង​រដូវ​កាលនេះ Spurs ត្រូវ​បាន​គេ​ជឿ​ជាក់​ថា បាន​របៀ​ចំ​បញ្ជី​ឈ្មោះ​មួយ​ដែល​ក្នុងនោះ​ក៏​រាប់បញ្ចូល​ទាំង​លោក Frank de Boer គ្រូ​បង្វឹក​របស់​ក្លិប Ajax និង​លោក Mauricio Pochettino អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Souhampton ផង​ដែរ​។ លោក Martinez បាន​ដឹកនាំ​ឲ្យ Everton ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៥ និង​ទទួល​ពិន្ទុ​​សរុប​ក្នុង​ក្រប​ខ័ណ្ឌ Premier League ខ្ពស់​បំផុត​របស់​ពួក​គេ​ក្នុង​រដូវ​កាល​ជា​លើក​ដំ​បូង​របស់​លោក​នៅ​កីឡ​ដ្ឋាន Goodison ប៉ុន្តែ អាច​នឹង​ត្រដាប​ត្រដួស​ក្នុង​ការ​ធ្វើ​ឲ្យ​ល្អ​ដូច​គ្នា​នេះ​នៅ​រដូវ​កាល​ក្រោយ​។ ក្រោយ​ពី​ទទួល​ស្គាល់​ថា Everton នឹង​ចាំ​បាច់​​ត្រូវ​តែ​ទិញ​​ចូល​កីឡាករ​ថ្មី​ចំនួន​៧​នាក់​ទៀត​ដើម្បី​ដោះ​ស្រាយ​ជា​មួយ​នឹង​តម្រូវ​ការ​​សម្រាប់​ការ​ចូល​លេង​ក្រប​ខ័ណ្ឌ Europa League អនា​គត​របស់​ខ្សែ​ប្រយុទ្ធ Romelu Lukaku ដែល​ខ្ចី​មក​ពី​ក្លិប Chelsea ក៏​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិលផង​ដែរ ខណៈ​ដែល Spurs ក៏​ស្ថិត​ក្នុង​ចំ​ណោម​ក្លិប​ដែល​ចាប់​អារម្មណ៍​រូប​គេ​ផង​ដែរ​។ Tottenham ធ្លាប់​បាន​​ពិចារណា​តែង​តាំង​លោក Martinez ដែល​កាល​នោះ​នៅ​ជា​គ្រូ​បង្វឹក​នៅ​ក្លិប Wigan កាលពី​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​ទៅ នៅមុន​ពេល​ជ្រើស​រើស​លោក Andre Villas-Boas​៕ តា​រា

  • Loading...
  • Recent Posts