ការប្រកួតរវាងម្ចាស់ផ្ទះLiverpool និង ក្រុមភ្ញៀវEverton នៅវេលាម៉ោង៣រំលងអធ្រាតឈានចូលថ្ងៃទី១៤ខែកុម្ភៈ ២០២៣ស្អែកនេះ ទោះបីបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ១០ ប៉ុន្តែក្រុមហង្សក្រហម Liverpool នៅតែជាក្លឹបដែលមានប្រៀប ក៏ព្រោះតែក្រុមលោក Jurgen Klopp មានកំនត់ត្រាល្អដោយចាញ់តែមួយប្រកួត សម្រាប់ជំនួប២៥ដងចុងក្រោយនៅកីឡាដ្ឋាន Anfield ។
ទោះយ៉ាងណាក្រុមលោក Jurgen Klopp កំពុងតែស្ថិតក្នុងភាពយ៉ាប់ យ៉ឺនសម្រាប់ឆ្នាំ២០២៣នេះគឺមិនទាន់ឈ្នះនៅឡើយទេមានន័យថាការប្រកួតចំនួន ៤លើក គឺពួកគេទទួលបានត្រឹមតែមួយពិន្ទុប៉ុណ្ណោះនិងបាត់បង់ពានក្នុងស្រុក២រួចទៅហើយនោះ។សម្រាប់ Everton បានឈ្នះការប្រកួតចុងក្រោយនៅទឹកដីAnfield ចាប់តាំងពីរឆ្នាំ ១៩៩៩មកម្លេះ ។
៦ប្រកួតចុងក្រោយរបស់Liverpoolគឺឈ្នះ២ចាញ់បីនិងស្មើមួយ(ប្រកួតចុងក្រោយចាញ់Wolverhampton ៣ទល់និង០)
៦ប្រកួតចុងក្រោយរបស់Evertonចាញ់៤ស្មើ១និងឈ្នះ១(ប្រកួតចុងក្រោយគឺធ្វើបានល្អដោយឈ្នះក្រុមនាំមុខតារាងArsenal១:0)
ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ក្រុមហង្សក្រហម Liverpool
Allison; Alexander-Arnold, Gomez, Matip, Robertson; Henderson, Fabinho, Bajcetic; Salah, Nunez, Gakpo
ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ក្រុមEverton
Pickford; Coleman, Coady, Tarkowski, Mykolenko; Iwobi, Onana, Gueye, Doucoure, Maupay
លទ្ធផលទស្សន៏ទាយសម្រាប់គូទាំងពីរនេះ Liverpool ១: 0 Everton
(ព្រះរាជាណាចក្រកម្ពុជា)៖ សង្ក្រាន្តឆ្នាំនេះពិតជាសប្បាយប្លែក និងមានប្រជាជនចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ លេងល្បែងប្រជាប្រិយ បាញ់ទឹកកម្សាន្តនិងទស្សនាការប្រគំតន្ត្រី នៅបណ្តាខេត្ត/ក្រុង នៅទូទាំងប្រទេសកម្ពុជា គួរឲ្យកត់សំគាល់។ ក្នុងនោះក្រុមហ៊ុន វឌ្ឍនៈក៏បានចូលរួមប្រារព្ធពេលវេលាដ៏អស្ចារ្យនេះជាមួយប្រជាជនខ្មែរយើងស្ទើរគ្រប់ទិសទី ជាពិសេសបន្ថែមការជួបជុំឲ្យកាន់តែរីករាយដោយផ្តល់រង្វាន់ជូនអតិថិជនយើងយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា លុយសុទ្ធ រថយន្តដ៏ថ្មីស្រឡាង មាសសុទ្ធ ម៉ូតូ និងរង្វាន់ជាច្រើនទៀតពីក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។អត្ថបទកំពុងចាប់អារម្មណ៍៖ ចូលឆ្នាំថ្មី អតិថិជន ក្រុមហ៊ុន វឌ្ឍនៈ ឈ្នះរង្វាន់ជាច្រើន! ឈ្នះលុយ ឈ្នះមាស ឡាន ម៉ូតូ និងឈ្នះរង្វាន់ធំៗផ្សេងទៀត សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមជូនពរឆ្នាំថ្មីដល់ប្រជាជនកម្ពុជាទូទាំងប្រទេសឲ្យជួបតែសេចក្តីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារ។