• Banner Banner Banner Banner Banner Banner
  • អង់​គ្លេស​សម្លឹង​បង្កើន​ការ​ជឿ​ជាក់​ពេល​ជួប​ប៉េរូ​នៅ​រាត្រី​នេះ
    បាល់ទាត់ក្នុងស្រុក 8 years ago 131 Views

    ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់​គ្លេស​ង្ឃឹម​ថា នឹង​ផ្តល់​ឲ្យ​អ្នក​គាំ​ទ្រ​របស់​ពួក​គេ​នូវ​សិទិ​ដ្ឋិ​និយម​ទៅ​លើ​ភាព​ជោគ​ជ័យ​នៃ​យុទ្ធ​នា​ការ World Cup នៅ​ពេល​ដែល​ពួក​គេ​ទទួល​ភ្ញៀវក្រុម​ជម្រើស​ជាតិ​​ប៉េ​រូ​នៅកីឡ​ដ្ឋាន Wembley ក្នុង​នៅ​រាត្រី​នេះ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​លើ​ទឹក​ដី​ខ្លួន​ឯង​ជា​លើក​ចុង​ក្រោយ​របស់​ពួ​កេ​នៅ​មុន​ពេល​ព្រឹត្តិការណ៍នេះ​​ចាប់​ផ្តើម​។74d6695c6c8fb8ded6cda38cbf2303057fe41c7f ក្រុម​របស់​លោក Roy Hodgson នឹង​ត្រូវ​ធ្វើ​ដំណើរទៅកាន់​រដ្ឋ Miami ដើម្បី​​ធ្វើ​ការ​ហ្វឹក​ហាត់ ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ក្រោយ​ពី​ជួប​ក្រុម​មក​ពី​​អាមេ​រិក​ខាង​ត្បូង​មួយ​នេះ ហើយ​នឹង​មិន​លេង​នៅ​ពី​មុខ​អ្នក​គាំ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ម្តង​ទៀត​ឡើយ រហូត​ទាល់​តែ​ការ​ប្រកួត​ជម្រុះ Euro ឆ្នាំ​២០១៦ ជា​មួយ​នឹង​ក្រុម​សាំ​ម៉ា​រ៉ាំង នា​ថ្ងៃ​ទី​៩ ខែ​តុលា​។ ក្រោយ​មក ព្រឹត្តិការណ៍ World Cup នឹង​ចាប់​ផ្តើម ប៉ុន្តែ រយៈ​ពេល​ពីរ​សប្តាហ៍​នៅមុន​ពេល​ការ​ប្រកួត​បើក​ឆាក​របស់ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​ជា​មួយ​នឹង​អ៊ី​តាលី​ក្នុង​ទីក្រុង Manaus របស់​ប្រេស៊ីល នា​ថ្ងៃ​ទី​១៤ ខែ​មិថុ​នា អង់គ្លេស​ត្រូវ​លេង​ការ​ប្រកួត​មិត្ត​ភាព​ចំនួន​ពីរ​លើក​។ Soccer - FIFA World Cup Qualifying - Group H - England v Moldova - England Training and Press Conference - St Georges Parkពួក​គេ​នឹង​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ​អេ​ក្វា​ទ័រ និង​ហុង​ឌូ​រ៉ាស់ អំ​ឡុង​ពេល​ពួក​​គេនៅ​រដ្ឋ Miami ហើយ​បើ​ទោះ​បី​រាល់​គូ​ប្រកួត​កម្តៅ​សាច់​ដុំ​ទាំង​បី​របស់​ពួក​គេ​ស្ថិត​នៅក្រៅ​ជាតិ​សាសន៍​​​ឈរ​ក្នុង​ចំ​ណាត់ថ្នាក់​កំពូល​តា​រាង​ទាំង​២៥​របស់​ពិភព​លោក​ក៏​ដោយ ប៉ុន្តែ ខ្សែ​ការ​ពារ Phil Jagielka ជឿ​ជាក់​​ថា ការ​ប្រកួត​ទាំង​នេះ​​តំណាង​ឲ្យ​ឱកាស​ដែល​ត្រូវ​តែ​ដណ្តើម​យក​។ ខ្សែ​ការ​ពារ​របស់​ក្លិប Everton រូប​នេះ ដែល​ក្រុម​របស់​គេ​ក៏​នឹង​ត្រូវ​លេង​ជា​មួយ​នឹង​អ៊ុយ​រូ​ហ្គាយ និង​កូ​ស្តា​រីកា​នៅ​ប្រេស៊ីល​នោះ បាន​និយាយ​ថា៖ «វា​សុទ្ធ​សឹង​ជា​ការ​ប្រកួត​ដ៏​សំ​ខាន់​។ england-WC-squadប្រសិន​បើ​យើង​អាច​ទទួល​បាន​លទ្ធផល​​អាច​ទទួល​យក​បាន​ក្នុង​ការ​ប្រកួ​តមិត្ត​ភាព យើង​អាច​នឹង​ទទួល​បាន​ការ​ជឿ​ជាក់​»​។ Jagielka ដែល​បាន​ចំ​ណាយ​រយៈ​ពេល​ពីរ​ខែ​ជា​មួយ​នឹង​បញ្ហា​របួស​សរសៃ​ពួ​រ​គន្លាក់​ជើង​នោះ នឹង​ក្លាយ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំ​ណោមកីឡាករ​ជា​ច្រើន​ទៀត​ដែល​រំពឹង​ថា នឹង​បង្ហាញ​ពី​ភាព​រឹង​មាំ​របស់​ពួក​គេ​ពេល​ជួប​ប៉េ​រ៉ូ​​។ ការ​ប្រកួត​នៅ​រាត្រី នេះ នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​២​ទៀប​ភ្លឺ (ម៉ោង​នៅកម្ពុជា​)​៕

     

  • Loading...
  • Recent Posts