• Banner Banner Banner Banner Banner Banner
  • Man United ​ជឿ​ជាក់​លើ​ការ​ទិញ​ចូល ​Kroos
    បាល់ទាត់ក្នុងស្រុក 8 years ago 135 Views

    ក្លិប Manchester United ជឿ​ជាក់​ថា ពួក​គេ​បាន​បោះ​ជំ​ហាន​ដ៏​សំ​ខាន់មួយ​ក្នុង​ការ​ប្រមាញ់​យក​ខ្សែ​បម្រើ Toni Kroos របស់​ក្លិប Bayern Munich​។ នេះ​បើ​យោង​ទៅ​តាម​ប្រភព​ជិត​ដិត​ជា​មួយនឹង​កីឡ​ដ្ឋាន Old Trafford ​បញ្ជាក់​ប្រាប់​ទូរ​ទស្សន៍ ESPN​។ ក្រោយ​ពី​រយៈ​ពេល​ពីរ​ខែ​នៃ​ការ​ចរ​ចា ថ្នាក់​​ដឹក​នាំ​របស់​ក្លិប Man United បច្ចុប្បន្ន កំ​ពុង​តែ​ជឿ​ជាក់​ថា គោល​ការណ៍​នៃ​កិច្ច​ព្រម​ព្រៀង​មួយ កំ​ពុង​តែ​ស្ថិត​ក្នុង​ដំណើរ​ការ​សម្រាប់​ការ​ផ្ទេរ Kroos វ័យ​២៤​ឆ្នាំ ដើម្បី​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​​ទី​១​ក្នុង​ចំ​ណោម​កីឡាករ​ឆ្នើម​ៗ​​ទាំង​៦​នាក់​ដែល​ត្រូវ​ទិញ​ចូល​។Soccer - UEFA Champions League - Round of 16 - First Leg - Arsenal v Bayern Munich - Emirates Stadium Kroos នឹង​ត្រូវ​ផ្ទេរ​ចេញ​​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​កិច្ច​សន្យា​របស់​គេ​នៅ​ឯ​ក្លិប Bayern ខណៈ​​ដែល​ភាគី​ទាំង​ពីរ​កំ​ពុង​បែក​បាក់​គ្នា​លើ​​លក្ខ​ខណ្ឌ​នៃ​​ការ​បន្ត​កិច្ច​សន្យា​។ បញ្ហា​នេះ​អាច​នឹង​មាន​ន័យ​ថា Bayern អាច​នឹង​ពិចារណា​ក្នុង​ការ​លក់​​កីឡាករ​រូប​នេះ​នៅ​រដូវ​ក្តៅ​នេះ ជាង​ការ​បាត់​បង់​រូប​គេ​ដោយ​មិន​បាន​សំណង​សម្រាប់​រយៈ​ពេល​១២​ខែ​ខាង​មុខ​ទៀត​។ Man United ក៏​​នៅ​តែ​ពោរ​ពេញ​ដោយ​ការ​ជឿ​ជាក់​ក្នុង​ការ​នាំ​យក​ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង Luke Shaw របស់​ក្លិប Southampton ផង​ដែរ បើ​ទោះ​បី​កិច្ច​ពិភាក្សា​ផ្សេង​ៗ​មាន​ដំ​ណើរ​ការ​យឺត​ក៏​ដោយ​។ បើ​ទោះ​បី Bayern នឹង​​រឹង​ទទឹង​ក្នុង​ការ​លក់ Kroos ចេញ​ក៏​ដោយ ហើយ​វា​នៅ​តែ​មាន​នូវ​រាល់​​លក្ខ​ខណ្ឌ​ទាំង​អស់​ដែល​រឿង​រ៉ាង​នៃ​ការ​ផ្ទេរ​នេះ​​ត្រូវ​អូស​បន្លាយ​ពេល​ដ៏​យូរ​រចហូត​ទាល់​តែ​បន្ទាប់​ពី​ព្រឹត្តិ​ការណ៍ World Cup ក៏​ដោយ បច្ចុប្បន្ន កីឡាករ​ទាំង​ពីរ​រូប​នេះ​​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា មាន​ភាគ​រយ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ការ​ចូល​រួម​ជា​មួយ​នឹង Man United​។ ក្លិប Man United គ្រោង​ចំ​ណង​នូវ​ទឹក​ប្រាក់​យ៉ាង​ហោច​ណាស់​១៥០​លាន​ផោន (ស្មើនឹង​២៥២,៥៥លាន​​ដុល្លារ​អាមេ​រិក) ដើម្បី​ជួស​ជុល​តំបន់​សំ​ខាន់​បួន​ដែល​រួម​មាន ខ្សែ​បម្រើ​កណ្តាល ខ្សែ​​ការ​ពារ​កណ្តាល ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង និង​ល្បឿន​របស់​ក្រុម​ទាំង​មូល​៕

    ប្រែ​សម្រួល​ដោយ តា​រា

  • Loading...
  • Recent Posts