• Banner Banner Banner Banner Banner Banner
  • Lampard ​ត្រូវ​បាន​តែង​តាំង​ជា​អនុ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស
    បាល់ទាត់ក្នុងស្រុក 8 years ago 143 Views

    លោក Roy Hodgson អ្នក​ចាត់​ការ​ទូទៅ​របស់ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់​គ្លេស​បាន​ប្រកាស​ថា ខ្សែ​បម្រើ​ជើង​ចាស់ Frank Lampard របស់​ក្លិប Chelsea នឹង​មាន​តួនាទី​ជា​អនុ​ប្រធាន​ក្រុម​របស់​អង់​គ្លេស ក្នុង​ការ​ប្រកួត​ព្រឹត្តិ​ការណ៍ World Cup ជុំ​ផ្តាច់​ព្រ័ត្រ នា​រដូ​វក្តៅ​។ កីឡាករ​ឆ្នើម​វ័យ​៣៥​ឆ្នាំ​​របស់​​កីឡ​ដ្ឋាន Stamford Bridge រូប​នេះ ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១០៣​លើក ធ្លាប់​ធ្វើ​ជា​ប្រធាន​ក្រុម នៅ​ពេល​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​​បាន​បង្ហាញ​ខ្លួន​លើក​ចុង​ក្រោយ​នៅ​ប្រេស៊ីល​កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ​។cambosp1 លោក Hodgson បាន​ឲ្យ​ដឹង​ថា៖ «Frank Lampard គឺ​ជា​អនុ​ប្រធាន​ក្រុម​។ Frank គឺ​ជា​អនុ​ប្រធាន​ក្រុម​​ក្នុង​ពេល​​អវត្ត​មាន​របស់​​កីឡាករ Steven [Gerrard] ដែល​ខ្ញុំ​គិត​ថា រូប​គេ​បាន​ដឹក​នាំ​តួ​នាទី​នោះ​បាន​យ៉ាង​ល្អ​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​តែង​តែ​គិត​ថា រូប​គេ​នឹង​ក្លាយ​ជា​សមា​ជិក​ដ៏​សំ​ខាន់​ម្នាក់​​ក្នុង​ចំ​ណោម​សមា​ជិក​ទាំង​២៣​នាក់​ដោយ​សារ​តែ​បទ​ពិសោធ និង​អ្វី​ដែល​រូប​គេ​នាំ​យក​ទៅ​ដល់​ក្រុម​នេះ​ ក្រៅ​ពី​សមត្ថ​ភាព​កីឡា​បាល់​ទាត់​ដ៏​បរិ​សុទ្ធ​។ រូប​គេ​នឹង​នាំ​យក​នូវ​រឿង​ផ្សេង​ទៀត​មក​កាន់​យើង បើ​និយាយ​ភាព​​ជា​អ្នក​ដឹក​នាំ និង​បុគ្គ​លិក​លក្ខណៈ​របស់​គេ​។ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់​​គ្លេស​នឹង​ចាប់​ផ្តើម​ការ​ប្រកួត World Cup របស់​ពួក​គេ​ដោយ​ជួប​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​អីុ​តាលី​នា​ថ្ងៃ​ទី​១៤ ខែ​មិថុ​នា នៅ​មុន​ពេល​ជួប​ជា​មួយនឹង​ក្រុម​ស្ថិត​ក្នុង​ពូល D ផ្សេង​ទៀត​ដែល​រួម​មាន​អ៊ុយ​រូ​ហ្គាយ និង​កូស្តា​រីកា​៕ តា​រា

  • Loading...
  • Recent Posts