• Banner Banner Banner Banner Banner Banner
  • លោក Wenger ធូរស្រាល​ក្នុង​ការ​បញ្ចប់​ការ​មិន​ឈ្នះ
    បាល់ទាត់ក្នុងស្រុក 8 years ago 114 Views

    លោក Arsene Wenger បានឲ្យដឹងថា ការរងនូវការខកចិត្តរបស់ក្រុម Arsenal ក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យអ្វីៗ​មានភាព​ផ្អែមល្ហែម​ជាងមុន​ខណៈដែល​ពួកគេ​បានបញ្ចប់​ការនូវការ​រង់ចាំ​អស់រយៈពេល​ដ៏យូរ​អង្វែង​របស់​ពួក​គេ​សម្រាប់​ការ​ឈ្នះ​ពាន​រង្វាន់​មួយ។​
    66305.3
    Arsenal បានធ្វើការវាយបកដេញតាមពីក្រោយក្នុងលទ្ធផល ២-០ ដើម្បីផ្តួលក្រុម Hull ៣-២ និងដើម្បីឈ្នះពានរង្វាន់ FA Cup ក្រោយពីមានគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ខ្សែបម្រើស្លាប Santi Cazorla ខ្សែការពារ Laurent Koscielny និងខ្សែបម្រើ Aaron Ramsey។ វាជាលើកទី៥ហើយដែលលោក Wenger បានឈ្នះពានក្នុងយុទ្ធនាការនេះ ប៉ុន្តែ ជាការឈ្នះពានជាលើកទី១របស់ Arsenal បើគិតចាប់តាំងពីឆ្នាំ២០០៥។
    hi-res-df2ccce7bde967daff9862b3d1365615_crop_north
    លោក Wenger ដែលបាននិយាយម្តងទៀតថា លោកនឹងបន្តនៅក្នុងក្លិប Arsenal នោះ បានប្រាប់សន្និសីទសារព័ត៌មានថា៖ «វាជាការធូរស្រាលមួយ និងជាសុភមង្គល ពីព្រោះ យើងបានស្ថិតក្រោមសម្ពាធដ៏ធំក្នុងការឈ្នះពាន ហើយយើងមិនបានចាប់ផ្តើមល្អឡើយ។យើងបានវាយបកយ៉ាងល្អក្រោយពីបានបង្ហាញនូវទម្រង់លេងដែលមិនមែនជាប្រភេទ​ក្នុងការប្រកួតដណ្តើមពានវគ្គផ្តាច់ព្រ័ត្រ»។
    66301
    លោកបានបន្ថែមទៀតថា៖ «នៅទីបំផុត វាបានចាប់ផ្តើមយ៉ាងល្អ ហេតុនេះ វាជានាទីដ៏អស្ចារ្យនៃការរីករាយ ហើយយើងបានរង់ចាំអស់រយៈពេលជាយូរមកហើយសម្រាប់ការឈ្នះពាននោះ។ ពេលខ្លះ ការរីករាយត្រូវបានផ្សារភ្ជាប់គ្នាជាមួយនឹងការខកចិត្ត ហើយនោះជាពេលដែលអ្នកត្រូវរង់ចាំ»។ លោក Wenger ក៏បានឈ្នះពាន FA Cup ផងដែរក្នុងឆ្នាំ១៩៩៨ ២០០២ ២០០៣ និង២០០៥ ប៉ុន្តែ លោកបានឲ្យដឹងថា ភាពចាំបាច់នៃការបញ្ចប់ការមិនឈ្នះពានរបស់ Arsenal បានធ្វើឲ្យវាក្លាយជាការប្រកួត វគ្គផ្តាច់ព្រ័ត្រដ៏ពិសេសបំផុតរបស់លោក៕ តារា

  • Loading...
  • Recent Posts