Close
Ads: 88BOL
Featured-Image
Real បញ្ចប់ក្នុងលទ្ធផលស្មើជាមួយ Betis បើកផ្លូវឲ្យ Barcelona នាំមុខកំពូលតារាង ៩ពិន្ទុ
ទំហំអក្សរ
តូច
ធំ

(ម៉ាឌ្រីដ)៖ ការរកបានត្រឹម ១ពិន្ទុនៃក្រុមការពារតំណែងជើងឯក Real Madrid ពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ទល់នឹងម្ចាស់ផ្ទះ Real Betis នោះ ជាការបើកផ្លូវឲ្យគូប្រជែង FC Barcelona បង្កើនការនាំមុខកំពូលតារាង La Liga ដាច់ដល់ទៅ ៩ពិន្ទុ គិតត្រឹមសប្តាហ៍ទី២៤ ជើងទី២ នេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Barcelona បានយកឈ្នះក្រុមភ្ញៀវ Valencia ១-០ នាក្បាលព្រលប់ថ្ងៃអាទិត្យ ដែលធ្វើឲ្យពួកគេបន្តក្តោបក្តាប់ឱកាស ក្នុងដំណើរឆ្ពោះទៅដណ្តើមជើងឯកលីគកំពូលអេស្ប៉ាញនារដូវកាលនេះពីពិន្ទុសរុប ៦២ពិន្ទុ និង ៥៣ពិន្ទុ។

VAR បានបដិសេធគ្រាប់ចូលទីរបស់ Madrid ដែលស៊ុត free-kick ដោយខ្សែប្រយុទ្ធ Karim Benzema ហោះទៅប៉ះដៃខ្សែការពារមិត្តរួមក្រុម Antonio Rudiger ដ្បិតកីឡាករចាំទីនៃក្រុមទាំងពីរមានភាពមមាញឹកខ្លាំង ជាពិសេសក្នុងវគ្គទី២ តែម្តង។

Claudio Bravo អ្នកចាំទីវ័យ ៣៩ឆ្នាំរបស់ Betis បានធ្វើការសង្រ្គោះបាល់ ៥លើកដ៏អស្ចារ្យ ដែលភាគច្រើនបំផុតនោះ ទាត់ចេញពីជើង Benzema និង Vinicius Jr គ្រាដែល Thibaut Courtois របស់ Real Madrid វិញក៏បានធ្វើការ Save ស៊ុតដោយកីឡាករ Juan Miranda និង Ayoze Perez ដែរ៕

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
តារាឆ្នើម Arsenal ២ រូបស៊ុតម្នាក់ ២ គ្រាប់បំបាក់ភ្ញៀវ Chelsea មិនឲ្យតដៃយ៉ាងអាម៉ាស (មានវីដេអូ)
featured image

(អង់គ្លេស)៖ ក្រុមកាំភ្លើងធំ Arsenal ដណ្តើមបានបីពិន្ទុបន្ថែម ដើម្បីឈរនៅលើកំពូលតារាង Premier League ហើយក៏បានធ្វើឱ្យមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ចំពោះភាពខុសគ្នានៃគ្រាប់បាល់របស់ពួកគេជាមួយនឹងជ័យជម្នះទៅលើក្រុមភ្ញៀវតោខៀវ Chelsea ៥ទល់នឹង០ នៅទឹកដីកីឡដ្ឋាន Emirates ។ ជម្រាបផងដែរថា កីឡាករ Trossard ជាអ្នកស៊ុតនាំមុខសម្រាប់ Arsenal ត្រឹមនាទីទី៤។ ស្របពេលជាមួយគ្នានេះ ខ្សែការពារ Ben White និងខ្សែបម្រើ Kai Haverts ពួកគេទាំងពីរស៊ុតម្នាក់ ២គ្រាប់ ទៅលើ Chelsea យ៉ាងចាស់ដៃ។ គួរបញ្ជាក់ផងដែរថា Arsenal មាន ៧៧ពិន្ទុ និងកំពុងឈរនៅកំពូលតារាង Premier League បណ្តោះអាសន្ន៕អត្ថបទកំពុងចាប់អារម្មណ៍៖ តារាឆ្នើម Arsenal ២ រូបស៊ុតម្នាក់ ២ គ្រាប់បំបាក់ភ្ញៀវ Chelsea មិនឲ្យតដៃយ៉ាងអាម៉ាស (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 34 24 5 5 82 26 +56 77
    2 Liverpool 33 22 8 3 75 32 +43 74
    3 Manchester City 32 22 7 3 76 32 +44 73
    4 Aston Villa 34 20 6 8 71 50 +21 66
    5 Tottenham Hotspur 32 18 6 8 65 49 +16 60
    6 Newcastle United 32 15 5 12 69 52 +17 50
    7 Manchester United 32 15 5 12 47 48 -1 50
    8 West Ham United 34 13 9 12 54 63 -9 48
    9 Chelsea 32 13 8 11 61 57 +4 47
    10 Brighton & Hov… 32 11 11 10 52 50 +2 44
    11 Wolverhampton Wanderers 33 12 7 14 46 53 -7 43
    12 Fulham 34 12 6 16 50 54 -4 42
    13 AFC Bournemouth 33 11 9 13 48 60 -12 42
    14 Crystal Palace 33 9 9 15 42 56 -14 36
    15 Brentford 34 9 8 17 52 59 -7 35
    16 Everton 33 10 8 15 34 48 -14 30
    17 Nottingham Forest 34 7 9 18 42 60 -18 26
    18 Luton Town 34 6 7 21 47 75 -28 25
    19 Burnley 34 5 8 21 37 69 -32 23
    20 Sheffield United 33 3 7 23 31 88 -57 16
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031  
  • Sponsor by 88Bol