• Banner Banner Banner Banner Banner Banner
  • ប្រកាស​ប្រាប់​ក្រុម​ជម្រើស​ជាតិ​មក​ពី​២១​ប្រ​ភេទ​កីឡា​ចូល​ជម្រំ​ហ្វឹក​ហាត់
    កីឡាផ្សេងៗ 7 years ago 142 Views

    គ្រូ​បង្វឹក គ្រូជំនួយ អនុរក្ស និង​អត្ត​ពលិក​រាប់​រយ​នាក់ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ប្រមូល​ផ្តុំ​នៃ​ក្រុម​ជម្រើស​ជាតិ​ ​ឆ្នាំ​២០១៤​ ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូលរួម​​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ នៅ​វិទ្យាស្ថាន​ជាតិ អប់រំកាយ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ក្រោម​អធិប​តី​ភាព​លោក ​ប៊ូ ជុំសេរី​ អនុរដ្ឋលេខាធិការក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្រ្តី​កីឡា​ជា​ច្រើន​នាក់​ទៀត ហើយ​ការ​ជួប​គ្នា​នេះ​គឺ​ដើម្បី​​ប្រកាស​បើក​​យុទ្ធនា​ការហាត់ហ្វឹកហ្វឺន​​​ក្រុម​ជម្រើស​ជាតិ ឆ្នាំ​២០១៤។cambosport1

    នៅ​ក្នុង​ឱកាស​នោះ​លោក ​ប៉ុន សុខ​ ​នាយក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ​បាន​ឲ្យ​ដឹងថា​ ការប្រមូលផ្ដុំ​​ក្រុម​​ជម្រើសជាតិ​ គឺ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ ខែ​ឧសភា ​ដល់​​ថ្ងៃទី​៣០ ខែ​​វិច្ឆិកា​ ឆ្នាំ​២០១៤ ហើយ​នៅ​ក្នុង​ពេល​វេលា​នៃ​​​កា​ប្រមូលផ្ដុំ​នេះ​គ្រូ​បង្វឹក-គ្រូជំនួយ​៥៨​នាក់ អនុរក្ស​២២នាក់ និង​អត្ត​ពលិក​សរុប​២៧១​នាក់ ដែល​ត្រូវ​បាន​ប្រមូល​ផ្តុំ​​នៅ​ឆ្នាំ​នេះ ​ត្រូវ​ស្ថិតនៅក្នុង​ជ​ម្រំហ្វឹក​ហាត់ ​ដើម្បី​ទទួល​នូវ​​ការ​បំប៉ន និង​ហ្វឹកហាត់​ឲ្យ​ដល់​កម្រិតស្ដង់ដារ​ជា​សាក​ល។

    cambosport3​គួរ​បញ្ជាក់​ថា ប្រភេទ​កីឡា​ចំនួន​២១​ ​ត្រូវ​​បាន​អនុញ្ញាត​ឲ្យ​ចូល​ហ្វឹក​ហាត់​ប្រមូល​ផ្តុំ នៅ​ឆ្នាំ​២០១៤​នេះ ដោយ​ក្នុង​នោះ​មានកីឡា​​ចំបាប់ វ៉ូ​វី​ណា​ម ប៉េតង់ តេ​ក្វាន់​ដូ​(WTF-ITF) សូរីន​ហ្ស៊ី​កាំ​ប៉ូ យូ​ដូ ប្រដាល់ វាយ​កូន​បាល់ វូ​ស៊ូ បាល់ទះ​​(​លើ​ឆ្នេរ​ខ្សាច់ និង​ក្នុង​សាល​) អត្តពលកម្ម កាយសម្ព័ន្ធ ហែល​ទឹក បាល់បោះ វាយ​កូនឃ្លី​លើ​តុ វាយ​សី ប្រណាំង​ទោច​​ក្រ​យាន សី​ប៉ា​ក់តា​ក្រ ទ្រី​យ៉ា​ត្លុង គុន​ដាវ និង ប្រណាំងទូក​ប្រពៃណី ។​

    នៅ​ក្នុងការហ្វឹកហាត់​រយៈពេល​៧​ខែ​នេះ ​ចែក​ចេញ​ជា​៣​តំណាក់​កាល​ គឺ​ទី១​ ការ​​ហាត់​ហ្វឹកហ្វឺន​ផ្នែក​កម្លាំង​ ទី២​​ការ​​ហាត់​ហ្វឹកហ្វឺន​ផ្នែក​បច្ចេកទេស ​និង​តំណាក់កាល​ទី​៣​ ការ​ប្រកួត​ហាត់​ហ្វឹកហ្វឺន​ផ្នែក​កល​​ល្បិច ​ឬ​យុទ្ធសាស្ត្រ​ ហើយ​នៅចុង​បញ្ចប់​អត្ត​ពលិក​ទាំង​អស់ត្រូវ​ធ្វើ​តេស្ត​បច្ចេកទេស​សិទ្ធិ​ផល​ (Performance) ​មុន​នឹង​វាយ​តម្លៃ​ឲ្យ​ចេញ​ទៅ​ប្រ​កួត​នៅ​ក្រៅ​ប្រទេស​។​

    cambosport2តាម​គោល​ការ​ណ៍​របស់​ក្រ​សួង​អប់​រំ ​យុវជន​ និង​កីឡា​ នៅ​ក្នុង​អំឡុង​ពេល​ហ្វឹក​ហាត់​៧​ខែ​នេះ ​គឺ​អត្ត​ពលិក​​ម្នាក់ៗ ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ ២៥ម៉ឺន​​​រៀល​ គ្រូ​បង្វឹក​បាន​៣០​ម៉ឺន​​រៀល​និង​អនុរក្ស​បាន​១៥​ម៉ឺន​​រៀល​ក្នុង​មួយខែ​ៗ។ ​ក្រៅ​ពី​នេះ​មាន​ប្រាក់​អាហា​រូបត្ថម្ភ​ ក្នុង​ម្នាក់ៗ​បាន​២៣០០០​រៀល​ក្នុង​មួយ​ថ្ងៃ​លើក​លែង​តែ​ថ្ងៃ​សៅរ៍ ​និង​អាទិត្យ ប៉ុណ្ណោះ​។​

    ទោះ​បីជា​យ៉ាង​ណា នៅ​ក្នុង​រយៈ​ពេលប្រមូល​ផ្តុំ​នេះ អត្ត​ពលិក​ត្រូវ​​ស្ថិតក្រោម​យន្ដការ​ ត្រួតពិនិត្យ​របស់​គណៈកម្មការ​ត្រួត​ពិនិត្យ​ និង​វាយតម្លៃ​របស់​ក្រសួង​អប់រំ ​យុវជន និងកីឡា ខណៈ​​អនុរក្ស ត្រូវ​​ចុះ​តាមដាន និង​ត្រួតពិនិត្យ​ការហ្វឹកហាត់ ការហូបចុក​ របស់​​អត្តពលិក​ឲ្យ​បាន​​ទៀត​ទាត់ រីឯ​​ក្រុមប្រឹក្សាវិន័យ​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន និង​កីឡា នឹងដាក់​វិន័យ​ចំពោះ​​កីឡាករ​ កីឡា​ការិនី ណា​​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​បទបញ្ជាផ្ទៃក្នុង៕

  • Loading...
  • Recent Posts