• Banner Banner Banner Banner Banner Banner
  • ការ​ប្រ​កួត​ថ្នាក់​ភូមិ​ភាគ ​និង​ថ្នាក់​ជាតិ ​ត្រូវ​បាន​លើក​ពេល
    កីឡាផ្សេងៗ 7 years ago 130 Views

    ការ​ប្រកួតកីឡា​មហាជនជ្រើស​រើសជើង​ឯក​ថ្នាក់​ភូមិភាគ ប្រចាំ​ឆ្នាំ​២០១៤ និង​ការ​ប្រកួត​កីឡាមហាជនជ្រើស​រើស​ជើង​ថ្នាក់​ជាតិ​ក្រប​ខ័ណ្ឌ​ក១ ក២ ប្រចាំ​ឆ្នាំ​២០១៤ ត្រូវ​បាន​ពន្យា​ពេល​នៃ​ការ​ប្រកួត។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

    cambosport3នៅ​ក្នុងសេចក្តី​ជូន​ដំណឹង​​លេខ​៣៨ អយក.សជណ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៤ ដែល​យើង​ទើប​ទទួល​បាន​កាល​ពី​ថ្ងៃ​ចន្ទ ម្សិល​មិញ បានសរសេរ​ថា៖​«ក្រសួងអប់រំ យុវជន និង​កីឡា សូម​ជូន​ដំណឹងដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសមាគម-ក្លិប​កីឡា ក្រសួង ស្ថាប័ន និង​លោក​ លោក​ស្រី​ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី​ ខេត្ត ​ទាំង​អស់​ជ្រាប​ថា ការ​ប្រកួតកីឡា​មហាជនជ្រើស​រើសជើង​ឯក​ថ្នាក់​ភូមិភាគ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែមេសា ដល់​ថ្ងៃ​ទី​៧ ខែឧសភា នៅ​មណ្ឌល​រាជធានីភ្នំពេញ ខេត្ត​កំពង់ឆ្នាំង បាត់ដំបង កោះកុង និងមណ្ឌល​គិរី និង​ការ​ប្រកួត​កីឡាមហាជនជ្រើស​រើស​ជើង​ថ្នាក់​ជាតិ​​ក្រប​ខ័ណ្ឌ​ ក១ ក២ ប្រចាំ​ឆ្នាំ​២០១៤ ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៤ នៅ​ខេត្ត​កំពត ត្រូវ​បាន​លើក​កាល​បរិច្ឆេទ»។

    cambosport2 តែ​ទោះ​បី​ជា​យ៉ាង​ណា នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​នេះ ក្រសួង​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​​នៃ​ការ​រៀប​ចំ​ការ​ប្រកួត​ទាំង​២​នេះឡើង​វិញ នៅ​ពេល​ណា​នោះ​ទេ ខណៈ​មូល​ហេតុ​​នៃ​ការ​លើក​ពេល​នៃ​ការ​ប្រកួត​ព្រឹត្តិការណ៍​ទាំង​២​នេះ ក៏​មិន​ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា បង្ហើប​ឲ្យ​ដឹង​នោះ​ដែរ។

    cambosport1ទោះ​បី​ជា​យ៉ាង​ណា សម្រាប់​ការ​ប្រកួត​ដែល​បាន​ចំណាយ​ថរិកា​​របស់​រដ្ឋ​យ៉ាង​ច្រើន​​​​​នោះ តែ​ង​តែបន្សល់​នូវ​ការ​រិះ​គន់​មួយ​ចំនួន​ពី​មជ្ឈដ្ឋាន និង​មន្រ្តី​កីឡា​ថ្នាក់​ក្រោម ក៏​ដូច​ជា​អត្ត​ពលិក ដែល​បាន​ចូល​រួមកន្លង​មក ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា ការ​ផ្តល់​ប្រាក់​កម្រៃ​សម្រាប់​មន្រ្តី​ចុះ​ទៅ​បំពេញ​បេសកកម្ម ក្នុង​កម្មវីធី​ប្រកួត​នោះ​គឺ​មាន​ការ​ប្រកាន់​បក្សពួក និង​ពុក​រលួយ​ពី​មន្រ្តី​ថ្នាក់​លើ ដែល​ជា​អ្នក​មាន​តួនាទី​ចាត់​ចែង​ទៅ​លើ​ការ​ប្រកួត​នេះ រីឯ​ការ​ហូប​ចុក​របស់​អត្តពលិក​វិញ ក៏​មិន​មាន​ភាព​សម​រម្យ​នោះ​ដែរ។

    គួរ​បញ្ជាក់​ផង​ដែរ ​ទាំង​ការ​ប្រកួតកីឡា​មហាជនជ្រើស​រើសជើង​ឯក​ថ្នាក់​ភូមិភាគ និង​ការ​ប្រកួត​កីឡាមហាជនជ្រើស​រើស​ជើង​ថ្នាក់​ជាតិ​ក្រប​ខ័ណ្ឌ​ក១ ក២ គឺ​​បាន​ដាក់​​ឲ្យ​មាន​ការ​ប្រកួតប្រជែង​នៅ​លើ​ប្រភេទ​កីឡា​​ចំនួន​៤ ក្នុង​នោះ​មាន​កីឡា​បាល់​ទាត់ បាល់ទះ បាល់បោះ និង​កីឡា​អត្ត​ពលកម្ម៕

  • Loading...
  • Recent Posts