ក្រុមតោខៀវ Chelsea បានត្រៀមខ្លួនរួចរាល់ក្នុងការបង់ថ្លៃប្រាក់ឈ្នួលប្រចាំសប្តាហ៏ចំនួន១៦,០០០០ផោន សម្រាប់ Pierre-Emerick Aubameyang នៅពេលសាម៉ីខ្លួនត្រៀមផ្លាស់ទៅលេងនៅលីកំពូលសហរដ្ឋអាមេរិកជាមួយក្លឹប Los Angeles FC ក្នុងលក្ខណ្ឌខ្ចីជើង ។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងបានផ្លាស់ពីBarcelonaមក Chelsea កាលពីដើមរដូវកាលប៉ុន្តែពេលវេលាចូលលេងរបស់គាត់នៅ Stamford Bridge ហាក់ឈានជិតដល់ទីបញ្ចប់ហើយ។
Aubameyangកាន់តែខើចឪកាសចូលលេងក្រោយការមកដល់របស់កីឡាករចំណូលថ្មី Mykhaylo Mudryk, Noni Madueke, David Datro Fofana និង Joao Felix ជារួមទៅគឺរូបគេចូលលេងបាន៤ដងប៉ុណ្ណោះនៅក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ Graham Potter។
បច្ចុប្បន្ន LAFC គឺជាម្ចាស់ជើងឯក MLS Cup ប៉ុន្តែបន្ទាប់ពីការចូលនិវត្តន៍របស់ Gareth Bale ពួកគេកំពុងស្វែងរកការពង្រឹងខ្សែប្រយុទ្ធរបស់ពួកគេស្របពេលកិច្ចព្រមព្រៀងខ្ចីជើង ត្រូវបានស្នើជាមួយសុពលភាព រហូតដល់ខែកក្កដា ស្របពេល Aubameyang ក៏គ្រោងនឹងចាកចេញពី Chelsea ជាអចិន្ត្រៃយ៍ទោះបីជាមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៤ ក៏ដោយ។
(អេស៉្បាញ)៖ ម្ចាស់ជើងឯក UCL ១៤សម័យ Real Madrid បានត្រៀមខ្លួនរួចជាស្រេចក្នុងការដេញថ្លៃនាំយកខ្សែការពារស្លាប Trent Alexander-Arnold របស់ក្លឹបហង្សក្រហម Liverpool ។ ស្របពេលជាមួយគ្នានេះ Real Madrid បានតាមប្រមាញ់ខ្សែការពារស្លាបឆ្វេង Alphonso Davies របស់ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich អស់រយៈពេលជាយូរមកហើយ ប៉ុន្តែមិនទាន់បានផ្លែផ្កានៅឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ផ្ទុះការភ្ញាក់ផ្អើល! Real Madrid ត្រៀមខ្លួនដេញថ្លៃខ្សែការពារឆ្នើមរបស់ Liverpool រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករជម្រើសជាតិអង់គ្លេស [Arnold] មានវ័យ ២៥ឆ្នាំ រូបនេះត្រូវបានអ្នកគាំទ្រចាត់ទុកជាខ្សែការពារស្លាបដ៏មានសក្តានុពលមួយ និងល្អបំផុតមួយរូបនៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្នយើងនេះ។ ជាក់ស្តែងចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមហង្សក្រហមក្នុងឆ្នាំ ២០១៦ ខ្សែការពាររូបនេះបានបង្ហាញខ្លួន ៣០២ដង ដោយស៊ុតបញ្ចូលទីបាន ១៨គ្រាប់។ គួរបញ្ជាក់ផងដែរថា Alexander-Arnold រកបានប្រាក់ចំនូល ១៨០,០០០ផោន ក្នុង១សប្តាហ៍ ដែលជាតួលេខតិចជាងប្រធានក្រុម Virgil […]