ក្រុមតោខៀវ Chelsea បានត្រៀមខ្លួនរួចរាល់ក្នុងការបង់ថ្លៃប្រាក់ឈ្នួលប្រចាំសប្តាហ៏ចំនួន១៦,០០០០ផោន សម្រាប់ Pierre-Emerick Aubameyang នៅពេលសាម៉ីខ្លួនត្រៀមផ្លាស់ទៅលេងនៅលីកំពូលសហរដ្ឋអាមេរិកជាមួយក្លឹប Los Angeles FC ក្នុងលក្ខណ្ឌខ្ចីជើង ។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងបានផ្លាស់ពីBarcelonaមក Chelsea កាលពីដើមរដូវកាលប៉ុន្តែពេលវេលាចូលលេងរបស់គាត់នៅ Stamford Bridge ហាក់ឈានជិតដល់ទីបញ្ចប់ហើយ។
Aubameyangកាន់តែខើចឪកាសចូលលេងក្រោយការមកដល់របស់កីឡាករចំណូលថ្មី Mykhaylo Mudryk, Noni Madueke, David Datro Fofana និង Joao Felix ជារួមទៅគឺរូបគេចូលលេងបាន៤ដងប៉ុណ្ណោះនៅក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ Graham Potter។
បច្ចុប្បន្ន LAFC គឺជាម្ចាស់ជើងឯក MLS Cup ប៉ុន្តែបន្ទាប់ពីការចូលនិវត្តន៍របស់ Gareth Bale ពួកគេកំពុងស្វែងរកការពង្រឹងខ្សែប្រយុទ្ធរបស់ពួកគេស្របពេលកិច្ចព្រមព្រៀងខ្ចីជើង ត្រូវបានស្នើជាមួយសុពលភាព រហូតដល់ខែកក្កដា ស្របពេល Aubameyang ក៏គ្រោងនឹងចាកចេញពី Chelsea ជាអចិន្ត្រៃយ៍ទោះបីជាមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៤ ក៏ដោយ។
ខ្សែបម្រើ Sandro Tonali របស់ក្លិបសារិកាព្រៃ Newcastle ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសចោតប្រកាន់ពីបទប្រព្រឹត្តខុសលើការភ្នាល់ល្បែងបាល់ទាត់ដោយខុសច្បាប់បន្ទាប់ពីកីឡាករវ័យ ២៣ ឆ្នាំរូបនេះកំពុងនៅអវុត្តន៏បម្រាមរយៈពេល ១០ខែដោយសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ក្នុងខែតុលា ឆ្នាំមុនក្រោយបំពានច្បាប់លើការភ្នាល់មួយនេះនៅក្នុងប្រទេសអ៊ីតាលីដែលជាប្រទេសកំណើត។Tonali បានចូលរួមជាមួយ Newcastle ពី AC Milan ក្នុងខែកក្កដាក្នុងតម្លៃ ៥៥ លានផោន។អត្ថបទកំពុងចាប់អារម្មណ៍៖ មូលហេតុសំខាន់មួយនេះធ្វើអោយលោក Bohley និងអស់តួនាទីដឹកនាំក្លឹប Chelsea សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាថ្មីម្តងទៀតសហព័ន្ធបាល៉ទាត់អង់គ្លេស FA បានចោទប្រកាន់ Tonali បានបំពានច្បាប់របស់ខ្លួនដោយដាក់ភ្នាល់ចំនួន៥០ដង នៅលើការប្រកួតដែលបានធ្ងើឡើងចន្លោះថ្ងៃ ១២ ខែសីហា និងថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៣។គួររំលឹកថាTonali ត្រូវបានហាមឃាត់ដោយ FIGC សម្រាប់ការភ្នាល់លើការប្រកួតដែលពាក់ព័ន្ធនឹងក្រុមរបស់គាត់ Brescia និង Milan ហើយក្រោយមក Fifa បានផ្តល់ការស្នើសុំរបស់សហព័ន្ធអ៊ីតាលី ឱ្យបន្តការហាមឃាត់ទូទាំងពិភពលោក។ការហាមឃាត់បច្ចុប្បន្នរបស់គាត់មានន័យថា Tonali […]