• រក​ឃើញ​ម្ចាស់​ជ័យ​លាភី​ការ​ប្រកួត​កីឡា​ចំបាប់​ថ្នាក់​ជាតិ
    កីឡាផ្សេងៗ 7 years ago 111 Views

    ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ ​ប្រចាំឆ្នាំ​២០១៤ ដែល​បាន​ចាប់​ដំណើរ​ការ​​តាំង​ពី​​ថ្ងៃ​សៅរ៍នោះ បាន​រក​ឃើញ​ម្ចាស់​ជ័យ​លាភីនៅ​តាម​វិញ្ញាសា​នីមួយៗ​អស់​ហើយ ខណៈ​​ការ​ប្រកួត​​ដែល​រៀប​ចំ​នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​មួយ​នេះ បានឈាន​ដល់​ទី​បញ្ចប់ កាល​ពី​ល្ងាច​ពុធ កន្លង​មក​នេះ។W2MG_8174

    សម្រាប់​ការ​ប្រកួត ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​កិច្ច​សហការ​ផ្នែក​បច្ចេក​ទេស​ជាមួយ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា មួយ​នេះ​មាន​ក្លិប​ចំនួន​៨ បាន​ចូល​រួម​ប្រកួត និង​មាន​កីឡាករ១៩៩​នាក់ និង​កីឡាការិនីចំនួន​២៣​នាក់ សរុប​គឺ​មាន​ចំនួន​២២២​នាក់។

    W3MG_8163

    នៅ​ក្នុង​ការ​ប្រកួត ដែល​មាន​វិញ្ញាសា​ចំបាប់​សម័យ​​បែប​សេរីចំនួន៦ប្រភេទ​ទម្ងន់ បែប​​ក្រិចកូរ៉ូម៉ាំង​៣​ប្រភេទ​ទម្ងន់ និង​ចំបាប់​បុរាណ​ខ្មែរ មាន​​៧​ប្រភេទ​ទម្ងន់​នោះ អត្ត​ពលិក​មក​ពី​ក្លិប​ចំណូល​ថ្មី ​ក្លិប​ភ្នំពេញ ដណ្តើម​បាន​មេដាយ​ច្រើន​ជាង​គេ គឺ​មាស៦ ប្រាក់៧ និង​សំរឹទ្ធ​៦ ខណៈ​ក្លិប​ក្រសួង​មហាផ្ទៃ ដែល​ធ្លាប់​តែ​ខ្លាំង​រហូត​មក​នោះ បាន​ត្រឹម​ទទួល​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពី​ក្លិប​ភ្នំពេញ នៅ​ពេល​អត្ពលិករបស់​ក្រសួងមហាផ្ទៃ ​ដណ្តើម​បាន​មេដាយ​មាសត្រឹម​​៤ ប្រាក់​៤ និង​សំរឹទ្ធ១៤។​​

    W4MG_8011

    ចំណែក​ក្លិប​បារមីម៉ឺន​ឯក ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ដោយ​ពួក​គេ​ដណ្តើម​បាន​មេដាយ​មាស​៤ ប្រាក់​៣ និង​សំរឹទ្ធ​៧ ខណៈ​ក្លិប​ឃ្លាំង​មឿង ដណ្តើម​បាន​មេដាយ​មាស​២ ប្រាក់​២ និង​សំរឹទ្ធ​១។ ​ក្លិប​ CICI បានឈ្នះ​មេដាយ​ប្រាក់​១ រីឯ​ក្លិប​យាយ​ព្រីង​មាន​រិទ្ធិ ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​​២​ ប៉ុន្តែ​ក្លិប​រិទ្ធិសែនមាន​រិទ្ធិ ដែល​មាន​​អត្ត​ពលិក​​​ចូល​រួម​ច្រើន​ជាង​គេ​គឺ៦៤​នាក់(ស្រី៤) និង​ក្លិប​ចំណូល​ថ្មី​ល័ក្ខរ៉ៃយ៉ុង ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​ចំនួន​១​ដូច​គ្នា។

    ​លោក ធិន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធកីឡាចំបាប់​កម្ពុជា បាន​និយាយ​ថា៖​«​លទ្ធ​ផល​ដែល​ទទួល​បាន​សម្រាប់​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ ​គឺ​មាន​ការ​​ល្អ​ប្រសើរ​​ជាង​ឆ្នាំ​មុនៗ ជា​ពិសេស​​នោះ​ ​ក្លិប​បារមី​ម៉ឺនឯក ដែល​ធ្លាប់​តែ​​ប្រកួត​ចំបាប់​បុរាណ​នោះ គឺ​​នៅ​ឆ្នាំ​នេះ​ពួក​គាត់ បាន​ដាក់​ប្រកួត​ទាំង​ចំបាប់​សម័យ និង​បុរាណ រីឯ​​ក្លិប​ភ្នំពេញ ក៏បាន​ចូល​រួម​ច្រើន​ក្នុង​ចំបាប់​សម័យ​ដែរ ហើយ​ក​សកម្ម​ភាព​នេះ​​​​ធ្វើ​ឲ្យដំណើរ​ឆ្ពោះ​ទៅ​កាន់​ស៊ីហ្គេម ឆ្នាំ​២០២៣​របស់​យើង នឹង​ទទួល​បាន​ជោគ​ជ័យ​»។

    W1MG_7930

    គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ថែម​ទៅ​លើ​ការ​ផ្តល់​ប្រាក់​រង្វាន​ពី​ក្រសួងអប់រំ យុវជន និង​កីឡា  ក្លិប​នីមួយៗ​បាន​ជួបនៅ​​រឿង​សប្បាយ​ចិត្ត ព្រោះ​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​លោក Casey Barnett នាយក​សាលា​រៀង​អន្តរ​ជាតិ CamEd Business School និង​ជា​អនុ​ប្រធានទី​២​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជា​ប្រធាន​ក្លិប​ភ្នំពេញ បាន​ផ្តល់​ប្រាក់​​៥០​ម៉ឺន​រៀល ជា​​ថ្លៃធ្វើ​ដំណើរ​ដល់​ក្លិបនីមួយ​ៗ​​មក​ពី​តាម​ខេត្ត រីឯ​ក្លិប​នៅ​ភ្នំពេញ​ លោក​ជូន​មួយ​​ក្លិប​១០​ម៉ឺន​រៀល។ បន្ថែម​លើក​នេះ​អត្ត​ពលិក​ចូល​រួម​ទាំង​អស់​គឺ​លោកបាន​​ឲ្យ​​អាវ​យឺតចំបាប់​​ម្នាក់១​​ៗ ខណៈ​អ្នក​ទទួល​បាន​ជ័យ​លាភី លោក​ជូន​​ខោ​ម្នាក់​១​ទៀត ពិសេស​នោះ​ក្រុម​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ លោក​ឲ្យ​៣០០​ដុល្លារ ក្រុម​លេខ​២ ឲ្យ​២០០​ដុល្លារ និង​ក្រុម​លេខ​៣ លោក​ឲ្យ​១០០​ដុល្លារ ហើយ​​លោក​ វ៉ាត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជា​អគ្គលេខា​ធិការ NOCC ក៏​បាន​ផ្តល់​ថវិការ​​ដល់​​ក្លិប​នីមួយៗ​ចំនួន​៥ម៉ឺន​រៀល ផង​ដែរ៕

  • Loading...
  • Recent Posts