• រក​ឃើញ​អ្នក​ខ្លាំង​ខាង​លេង​អុក​៨​នាក់​ សម្រាប់​ទៅ​ប្រកួត​នៅ​ថ្ងៃ​មហា​សង្ក្រាន្ត
    កីឡាផ្សេងៗ 7 years ago 130 Views

    ព្រឹត្តិការណ៍​ប្រកួត​អុក​ប្រចាំ​ឆ្នាំ​២០១៤ ដែល​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ NOCC នោះ​បាន​​រក​ឃើញ​អ្នក​ខ្លាំង​ទាំង​៨​នាក់ សម្រាប់​ទៅ​ប្រកួត​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ ក្នុង​ថ្ងៃ​មហាសង្ក្រាន្ត អំឡុង​​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ នៅ​ឯ​ខេត្ត​សៀម​រាប​ហើយ។cambosport - chess

    ចំពោះ​​អ្នក​ដែល​ឆ្លង​ផុត​ ក្នុង​​ការ​ប្រកួត​វគ្គ​១៦​នាក់​ចុង​ក្រោយ កាល​ពី​ព្រឹកថ្ងៃ​ពុធ​​នេះ សុទ្ធ​សឹង​តែជា​អ្នក​ចំណូល​ថ្មី ខណៈ​ម្ចាស់​ជ័យ​លាភី ក្នុង​ការ​ប្រកួត​កីឡា​អុកចត្រង្គ​ដណ្តើម​ពាន​រង្វាន់​ហ៊ុនសែន កាល​ពី​ឆ្នាំ​២០១០​នោះ បាន​ធ្លាក់​ទាំង​អស់។

    cambosport - chess3

    ​នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក កាល​ពី​ថ្ងៃ​អង្គារ ម្ចាស់​ជើង​ឯក ឆយ វីរ៉ា បាន​ទម្លាក់​កីឡាករ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ រស់ រិទ្ធិយ៉ា ក្នុង​ការ​ប្រកួត​ជម្រុះ​វគ្គ​ដំបូង​៦៤​នាក់។ ប៉ុន្តែ​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះក្នុង​វគ្គ​នោះ​មក ឆយ វីរ៉ា ត្រូវមក​ជួប​ម្ចាស់​ជើង​ឯក​រង សុខ ភារ៉ា ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​​៣២​នាក់ ហើយ​ជា​លទ្ធ​ផល​នៃ​ការ​ប្រកួត​នោះ វីរ៉ា ត្រូវ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ ​ដ៏​គួរ​ឲ្យ​នឹក​ស្មាន​មិន​ដល់ ដោយសារ​រូប​គេ​បាន​ចាញ់ ភារ៉ា មុន​ថិរវេលា​កំណត់​នោះ។

    cambosport - chess2

    យ៉ាង​ណា​មិញ សម្រាប់​ការប្រកួតវគ្គ​១៦​ក្រុម កាល​ពីព្រឹក​ថ្ងៃ​ពុធនេះ សុខ ភារ៉ា បាន​ដើរ​ចេញ​ពី​ការ​ប្រកួត​នេះ​ទាំង​សោក​ស្តាយ បន្ទាប់​ពី​រូប​គេ​បាន​ចាញ់​កីឡាករវ័យ​ក្មេង កែវ វឌ្ឍនា នោះ។ រីឯ​អ្នក​លេង​អុក​ជើង​ចាស់ គ្រួច ចន្ថារិទ្ធិ បាន​ទម្លាក់​កីឡាករ​ជើង​ចាស់​ដូច​គ្នា ឡាវ ប៊ុនង៉ូវ ខណៈ សំរិទ្ធ សៀ បាន​យក​ឈ្នះ ប៉ូ ប៉ុណ្ណម៉ាលីកា។

    cambosport - chess4

    ចំណែក​កីឡាករ ចាន់ ប្រាថ្នា បាន​ទម្លាក់​កីឡាករ ប៊ិន គាសេង ខណៈ សេង ចាន់ បាន​ឈ្នះ ប៉ោ សារិទ្ធ ហើយ សួ សំភី ក៏​បាន​យក​ឈ្នះ​លើ ទេព សារិន ដូច​គ្នា។ ជាមួយ​គ្នា​នេះ​ដែរ​កីឡាករ ប៉ាវ សុខណា បាន​យក​ឈ្នះ លី យ៉ារ៉ាត់ តែ ឃី ចំរើន បាន​ចាញ់​កីឡាករ ឈៀវ បូរ៉ា។

    cambosport - chess5

    សម្រាប់​អ្នក​ឈ្នះ​ទាំង​៨​នាក់​នេះ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត នៅ​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ ក្នុង​ថ្ងៃ​មហាសង្ក្រាន្ត បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរ នៅ​ឯ​ទឹក​ដី​អង្គរ​ខេត្ត​សៀម​រាប ហើយ​ក្នុង​ការ​ប្រកួត​ជម្រុះ​៨​នាក់​ចុង​ក្រោយ​គឺកីឡាករ ​គ្រួច ចន្ថា​រិ​ទ្ធ ជួប សំរិទ្ធ សៀ​ រីឯ​កីឡាករ ​ចាន់ ប្រា​ថ្នា ត្រូវ​ប៉ះ​ជើង​ខ្លាំង កែវ វ​ឌ្ឍ​នា​ ខណៈ ​សេង ចាន់ ប្រកួត​ជាមួយ​ សួ សំភី ​និង​កីឡាករ ​ប៉ាវ សុខ​ណា ប្រឈម​នឹង ឈៀវ បូរ៉ា ហើយ​ការ​ប្រកួត​នេះ​ត្រូវ​បាន​គណៈកម្មការ​ប្រកាស​ឲ្យ​ដឹង​ថា គឺ​ការ​មានប្រកួត​៣​ក្តារ​ក្នុង​មួយគូៗ ដោយ​អ្នក​ឈ្នះ​២​ក្តា​របាន​មុន ជា​អ្នក​ទទួល​បាន​ជ័យ​ជម្នះ៕

  • Loading...
  • Recent Posts