• ការ​ប្រកួត​កីឡា​ចំបាប់​ថ្នាក់​ជាតិ​ នឹង​បិទ​ការ​ប្រកួត​នៅ​រសៀល​នេះ
    កីឡាផ្សេងៗ 7 years ago 94 Views

    ព្រឹត្តិការណ៍​ប្រកួត​កីឡា​ចំបាប់​ជ្រើស​រើស​ជើង​ឯកប្រចាំ​ឆ្នាំ​២០១៤ ដែល​កំពុង​តែ​ធ្វើ​ឡើង​នៅ​ក្នុង​វិមាន​នៃ​ពហុកីឡដ្ឋាន​ជាតិ​នោះ នឹង​បិទ​ការ​ប្រកួត​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ដើម្បី​កំណត់​ឲ្យ​​បាន​ច្បាស់​ពី​អ្នក​ដែល​ត្រូវ​ទទួល​បាន​ជ័យ​លាភី ក្នុង​ការ​ប្រកួត​នេះ។P4MG_7422

    សម្រាប់​ការ​ប្រកួត ​ប្រចាំ​ឆ្នាំ​របស់​ក្រសួងអប់រំ យុវជន និង​កីឡា​មួយ​នេះ បាន​ចាប់​ដំណើរ​ការ​ប្រកួត​តាំង​ពី​ថ្ងៃ​អាទិត្យ ទី​៦ ខែមេសា មក​ម្ល៉េះ និង​មាន​អត្តពលិក​ចូល​រួម​ជិត២២២​នាក់ ក្នុង​នោះ​មាន​កីឡាការិនី​២២នាក់ ដែល​អ្នក​ទាំង​អស់​នេះ ​លេង​តំណាង​ឲ្យ​ក្លិប-សមាគម​ចំនួន​៨ នៅ​ទូទាំង​ប្រទេស​កម្ពុជា។

    P3MG_7417

    ឆ្លង​​កាត់​ការ​ប្រកួតយ៉ាង​ស្វិតស្វាញ​​ នៅ​សាល​វិមានពហុកីឡដ្ឋាន​ជាតិ​រយៈ​ពេល​៣​ថ្ងៃ​មក​នេះ បាន​បញ្ចប់​ការ​ប្រកួត​ជិត​គ្រប់​វិញ្ញាសា​អស់​ហើយ គឺ​នៅ​សល់​តែ​៣វិញ្ញាសា​ទៀត​ប៉ុណ្ណោះ សម្រាប់​​ដាក់​​ប្រកួត​បង្ហាញឲ្យ​​គណៈអធិបតី​ចូល​រួម​បិទ​ការ​ប្រកួត បាន​ទស្សនា នា​​រសៀល​ម៉ោង៣ ​ថ្ងៃ​ពុធ​នេះតទៅ។

    P710250341_614781118610236_2495612626903072704_n

    លោក ធិន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​ប្រាប់​កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ​នេះថា៖«​គណៈកម្ម​ការ​រៀបចំ​ការ​ប្រកួត​ បាន​ទុក​​តែ​៣​វិញ្ញាសា​ប៉ុណ្ណោះសម្រាប់ធ្វើ​ការ​​​ប្រកួតក្នុង​ថ្ងៃ​​បិទ​កម្ម​វិធី​នា​រសៀលថ្ងៃ​​​ពុធ​នេះ ដោយ​ក្នុង​នោះ​មាន​ការ​ប្រកួត​ចំបាប់​បុរាណ​ផ្នែក​បុរសទម្ងន់​៥៥​គីឡូ​ក្រាម ​ការ​ប្រកួត​ចំបាប់​បុរាណ​សេរី​ផ្នែក​បុរស និង​ការ​ប្រកួត​ចំបាប់​សម័យ​( Free Style)​​ផ្នែកបុរស​ទម្ងន់​សេរី​ ហើយបន្ថែម​លើ​នេះ​​ក៏​មាន​ការ​សម្តែង​​​របស់​ក្មេងចំបាប់​បុរាណ​ចំនួន​២​គូ​ទៀត​ផង​ដែរ»៕

    P110151764_614784018609946_1101401728571246197_n

  • Loading...
  • Recent Posts