• Banner Banner Banner Banner Banner Banner
  • រកឃើញ​អ្នក​ឈ្នះ​លេង​អុក​ទាំង​១៦​នាក់ ​ខណៈ​ជើង​ឯក​ឆ្នាំ​២០១០​ ធ្លាក់
    កីឡាផ្សេងៗ 7 years ago 157 Views

    ការ​ប្រកួត​កីឡា​អុកចត្រង្គ​ ​ដើម្បី​ស្វែង​រកអ្នក​ឈ្នះ​ទាំង៨​​ ​សម្រាប់​យក​​ទៅ​ប្រកួត​ក្នុង​ថ្ងៃ​​​មហា​សង្ក្រាន្ត​​ នា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរ​ នៅ​ឯ​ខេត្ត​សៀម​រាប​នោះ​ បាន​រក​ឃើញ​បាន​បញ្ចប់​ការ​ប្រកួត​វគ្គ​ជម្រុះ​៣២​នាក់​ហើយ នឹង​រក​ឃើញ​អ្នក​ឈ្នះ​ទាំង​​​១៦​នាក់ សម្រាប់​មក​ប្រកួត​នៅ​ដំណាក់​ទី​៣​ចុង​ក្រោយ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។C2MG_8293

    ​ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ អស់​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ នៅ​ទី​ស្នាក់​ការ​គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​ កាល​ព្រឹក​ថ្ងៃ​អង្គារ ម្សិល​មិញ​នេះ ម្ចាស់​ជើង​ឯក​លេង​អុក​ចត្រង្គ​ពាន​រង្វាន់​ហ៊ុនសែន ឆ្នាំ​២០១០ ឆយ វីវ៉ា បាន​ទម្លាក់​កីឡាករ​ចំណាត់​ថ្នាក់​លេខ​៣ រស់ រិទ្ធិយ៉ា ក្នុង​ការ​ប្រកួត​ជម្រុះ​៦៤​នាក់​ដំបូង។

    C1MG_8306

    ជាមួយ​ជ័យ​ជម្នះ​នេះ ​ឆយ ​វីរ៉ា ​បាន​អះ​អាង​ប្រាប់​អ្នក​កា​សែត​ មុន​ការ​ប្រ​កួត​វគ្គជម្រុះ​៣២​នាក់​ថា​ រូប​គេ​នឹង​បន្ត​គ្រ់​គ្រង​ដំណែក​ជើង​ឯក​ជា​ថ្មី​ម្តង​ទៀត នៅ​ក្នុង​ការ​ប្រកួត​នេះ ព្រោះ​រូប​គេ​គ្មាន​ការ​បារម្ភ​ពី​ការ​ចាញ់​នោះ​​ឡើយ។ ប៉ុន្តែការ​អួត​អាង និង​ក្តី​សង្ឃឹម​ទាំង​ប៉ុន្មាន​របស់ ឆយ វីរ៉ា ត្រូវ​បាន​បញ្ចប់​​ត្រឹម​ការ​ប្រកួត​វគ្គ​ជម្រុះ​៣២​នាក់ ដែល​ធ្វើ​ឡើង​នៅ​នាវេលា​​ម៉ោង​៤​ល្ងាច ថ្ងៃ​ដដែល​​នោះ ក្រោយ​ពេល​រូប​គេ បាន​ប្រកួត​ចាញ់​​គូ​ប្រកួត​សត្រូវ​ចាស់​ ​សុខ ​ភារ៉ា​ ដែល​ធ្លាប់​បាន​ចាញ់​រូប​គេ ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​ហ៊ុនសែន កាល​ពី​ឆ្នាំ​២០១០​នោះ គឺ​គេ​ចាញ់​ដោយ​ស្នៀត​សម្លាប់ របស់ ភារ៉ា ​មុន​ថិរវេលា​កំណត់។​

    C3MG_8279

    ជាមួយ​គ្នា​នេះ​ដែរអ្នក​លេង​អុក​ចត្រង្គ​ជើង​ចាស់ គ្រួច​ ចន្ថា​រិទ្ធិ​ ដែល​កាល​ពី​​១០​ឆ្នាំ​មុន ​ធ្លាប់​ស្វែង​រក​គូ​ប្រកួត​មិន​បាន ​ហើយ​ធ្លាប់​អួត​ថា​ ​​ហ៊ានប្រកួត​អុក​ចត្រង្គ ​ភ្នាល់​ដាក់​ជីវិតបើ​ចាញ់​នោះ ​បានយក​​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​ជុំ​ដំបូង​​លើ​​កីឡាករ ​សឹង ​រដ្ឋា ​ដែល​គូ​នេះ​​ប្រ​កួត​គ្នា​នៅ​តុលេខ​៤​។​

    បន្ថែម​លើ​ជ័យ​ជម្នះ​នេះ​លោក ក្រូច ចន្ថារិទ្ធិ ក៏បាន​ឈ្នះ​ជា​បន្ត​ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​៣២​ក្រុម ដែល​ធ្វើ​នៅ​ម៉ោង​៤​ នា​ថ្ងៃ​ដដែល​នោះ។ ចំនែក​អ្នក​លេង​អុក​ចត្រង្គ​​​១៥​នាក់​ផ្សេង​ទៀត​ដែល​បាន​​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​​ជម្រុះ​៣២​នាក់​នោះដែរ រួម​មាន​កីឡាករ ​ឡាវ ​ប៉ុន​ង៉ូវ,​ ប៊ូ​ ប៉ុណ្ណមាលីកា​, ប៉ោ សារិន, ប៉ូវ សុខណា, សំរិទ្ធ ​ស៊ៀ,​ ប៊ិន ​គា​សេង, ​ចាន់ ​ប្រាថ្នា,​ កែវ​ វឌ្ឍនា,​ សុខ​ ភារ៉ា,​ សេង​ ចាន់​, សួ​ សំភី,​ ទេព ​សារិន​, លី​ យ៉ារ៉ាក់,​ ឃី​ ចំរើន​ និងកីឡាករ ​ឈាវ​ ប៊ូរ៉ា​ ហើយ​អ្នក​ឈ្នះ​ទាំង​​១៦​នាក់​នេះ ​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​ក្នុង​វគ្គ​ជម្រុះវគ្គ​១៦​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​រក​អ្នក​ឈ្នះ​ទាំង​​៨​នាក់ សម្រាប់​យក​ទៅ​ប្រកួត​ជា​បន្ត​ទៀត នៅ​ថ្ងៃមហាសង្រ្កាន នៅ​លើក​ទឹក​ដី​អង្គរ ខេត្ត​សៀមរាប៕

  • Loading...
  • Recent Posts