• Banner Banner Banner Banner Banner Banner
  • NOCC ផ្តល់​កា​ដូ​ ដល់​គ្រូ​ និង​អត្តព​លិក​ចាស់ៗ
    កីឡាផ្សេងៗ 7 years ago 141 Views

    គ្រូ​បង្វឹក និង​អតីត​អត្តពលិក​ជើង​ចាស់​​ចំនួន​១០​នាក់ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​អញ្ជើញ​ឲ្យ​ទៅ​រួម​ក្នុង​ពិធីសូត្រមន្ត​ចំរើនព្រះបរិត្ត​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រណៃណី​ជាតិ​ខ្មែរ នៅ​ទី​ស្នាក់​ការ NOCC កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ព្រម​ទាំង​បាន​ផ្តល់​កាដូ និង​ទឹក​ប្រាក់​មួយ​ចំនួន​ផង​ដែរ​ដល់​​ពួក​គាត់ ដើម្បី​ជា​ការ​ដឹង​គុណ​​ចំពោះ​ការ​ចូល​រួម​លើក​ស្ទួយវិស័យ​​កីឡា​របស់​ពួក​គាត់ នា​សម័យ​ដើម និង​សម័យ​បច្ចុប្បន្ន​នេះ។​​camboosport - localnews01

    នៅ​ក្នុង​ពិធីសូត្រមន្ត​ចំរើនព្រះបរិត្ត​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រណៃណី​ជាតិ​ខ្មែរ នា​ថ្ងៃចន្ទ​នោះ គឺ​​មាន​ការ​ចូលរួម​ពី​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក លោក នុត សាអាន ជា​អនុ​ប្រធាន លោក វ៉ាត់ ចំរើន ជា​អគ្គលេខាធិការ​ NOCC ​ព្រម​ទាំង​មន្ត្រី​​ក្រោម​ឱវាទជា​ច្រើន​នាក់​​​ទៀត ហើយ​នេះ​ជា​លើក​ទី​៤​ហើយ​ដែល NOCC បាន​រៀប​ចំ​ពិធីផ្តល់​អំណោយ​ដល់​គ្រូបង្វឹកចាស់ៗ និង​អតីត​អត្តពលិក​ជំនាន់​ដើម​នេះ​ឡើង។

    camboosport - localnews02

    លោក ចៃ គឹមសាន្ត ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិកីឡាអត្ត​ពលកម្ម ដែល​បាន​ទទួល​អំណោយ​លើក​ទឹក​ចិត្ត​ពី NOCC កាល​ពី​ថ្ងៃ​ចន្ទ​នោះ បាន​និយាយ​ថា៖​«ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប និង​សប្បាយ​រីយ​រាយ​យ៉ាង​ខ្លាំង ដែល​ឯកឧត្តម​ប្រធាន NOCC និង​មន្រ្តី​ផ្សេងៗ​ទៀត បាន​រៀប​ចំពិធី​នេះ​ឡើង ព្រោះ​​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​គ្រូចាស់ៗ និង​អ្នក​ដែល​បាន​លេង​កីឡា​ជំនាន់​មុនៗ ដោយ​សារ​តែ​យើង​នៅ​តែ​ត្រូវ​ការ​ពួក​គាត់​ក្នុង​ការ​ចូល​រួម​លើក​ស្ទួយ​វិស័យ​កីឡា​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ចំណែក​ខ្ញុំ​វិញ គឺ​ខ្ញុំ​នៅ​តែ​មាន​ទឹក​ចិត្ត ក្នុង​ការ​ចូល​រួម​បណ្តុះ​បណ្តាលក្មេងៗ ជា​បន្ត​ទៀត»៕​

  • Loading...
  • Recent Posts