• Banner Banner Banner Banner Banner Banner
  • បឹក​កេត​ លត់ទ័ព​ ចាស់​ដៃ ​តែ​គេច​មិន​ផុត​ពី​ការ​នៅ​ក្រោម​ក្រោន​ និង​ណា​ហ្គា
    កីឡាផ្សេងៗ 7 years ago 166 Views

    ចំការកៅស៊ូបឹងកេត បាន​ក្លាយ​ជា​ក្រុម​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​៨ ​នៃ​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌានលីក ឆ្នាំ​២០១៤ ក្រោ​យ​ពេល​ក្រុម​មួយ​នេះ បាន​លត់​ក្រុម​ក្រសួងការពារ​ជាតិ ៧-១ ​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ ម្សិល​មិញ​​នោះ ប៉ុន្តែ​លទ្ធ​ផល​នេះ នៅ​តែ​មិន​អាច​ជួយ​ឲ្យ​ បឹង​កេត ដណ្តើម​យក​ទី​តាំង​របស់​ភ្នំពេញ​ក្រោន និងទី​តាំង​​របស់​​ណាហ្គាខប បាន​ដដែល។Cambosport-berngket-vs-nag-03

    សម្រាប់​ការ​ប្រកួត ដែល​ធ្វើ​នៅពហុកីឡដ្ឋាន​ជាតិ​នេះ ចំការកៅស៊ូ​បឹង​កេត បាន​ធ្វើ​ការ​គ្រប់​ដណ្តប់​ទៅ​លើ​ក្រសួង​ការពារ​ជាតិ យ៉ាង​ខ្លាំង ហើយ​​សកម្ម​ភាព​លេង​បាន​យ៉ាង​ល្អ​នេះ​បាន​ធ្វើ​ឲ្យ​​ខ្សែ​ប្រយុទ្ធ ឃួន ឡាបូរ៉ាវី Mohammad Tijani និង Ohuruogu c.Darlington រក​បាន​ម្នាក់​២​គ្រាប់​ឲ្យបឹង​កេត ហើយ ខ្សែ​ប្រយុទ្ធ យូប រ៉ម៉ាទន ដែល​ដាក់​ឲ្យ​លេង​នៅ​នាទី​ទី​៦៥​នោះ ក៏​រក​បាន​១​គ្រាប់​ដែរ ដើម្បី​ជួយ​ឲ្យ​បឹង​កេត ឈ្នះ​ក្រសួងការពារ​ជាតិ ៧-១ ខណៈ១​គ្រាប់​របស់​ការពារ​ជាតិ រក​បាន​ដោយ​​ខ្សែ​បម្រើ​ប្រយុទ្ធ អ៊ុង តារា នៅ​នាទី​ទី​៨២។

    Cambosport-berngket-vs-nag-04

    តែ​ទោះ​បីជា​យ៉ាង​ណា ការ​មាន​ត្រឹម​​​១៨​ពិន្ទុនៅ​ក្នុង​ដៃ នៅ​តែ​ធ្វើ​ឲ្យ​បឹង​កេត ឈរ​នៅ​លេង​រៀង​ទី​៣ ក្រោម​ក្រុម​កំពូលតារាង​ភ្នំពេញ​ក្រោន និងក្រុម​កំពុង​ឈរ​នៅលេខ​រៀង​ទី​២​របស់​ណាហ្គាខប ដដែល ព្រោះ​ក្រុម​ខ្លាំង​ទាំង​២​នេះ​ក៏​រក​បាន​៣ពិន្ទុ​បន្ថែម​ដូច​គ្នា​ផង​ដែរ សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃសៅរ៍ ហើយ​លទ្ធ​ផល​នោះ បាន​ជួយ​ឲ្យ​ភ្នំពេញ​ក្រោន និង​ណាហ្គាខប មាន​១៩​ពិន្ទុ​​ដូច​គ្នា គ្រាន់​តែ​ភ្នំពេញក្រោន បាន​គ្រាប់​បាល់ចំណេញ​ច្រើន​ជាង ណាហ្គាខប ចំនួន​២​គ្រាប់។

    Cambosport-berngket-vs-nag-02

    នៅ​ក្នុង​ការ​ប្រកួត​នោះ ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ​ក្រុម​អគ្គ​ស្នង​ការនគរបាលជាតិ (ប៉ូលិស) ១-០ ហើយ​​ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា Bisan George ជា​អ្នក​រក​ឃើញ​គ្រាប់​បាល់​ជ័យ​ជម្នះ​ឲ្យ​ភ្នំពេញ​ក្រោន។ ចំណែក​​កីឡាករ​ជប៉ុន Jang In Yong បាន​ជួយ​ឲ្យ ​ណាហ្គាខប ​ឈ្នះ​ក្រុម​ម្ចាស់​ជើង​ឯក​ស្វាយ​រៀង ១-០ ​តាម​រយៈ​​ការ​រកបាន​​គ្រាប់​បាល់របស់​គេ នៅ​តង់​ទី​២។

    Cambosport-berngket-vs-nag-01

    ត្រាយអាស៊ី ចែក​ម្នាក់​១ពិន្ទុ​ជាមួយ​វេស្ទើន

    ដោយ​សម្រាប់​ការ​ប្រកួត នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ម្សិល​មិញ​នេះ ក្រុម​គ្រប់​គ្រង​ដោយ​ជប៉ុន ត្រាយអាស៊ី បាន​ជួប​​នៅ​ការ​បារម្ភច្រើន នៅ​ពេល​ខ្សែ​ប្រយុទ្ធ M.Privat ​បាន​ទាត់​ទម្លុះ​ទីរបស់​ខ្លួន ដើម្បី​ជួយ​ឲ្យ​វេស្ទើន ធ្វើ​ការ​នាំ​មុខ​បណ្តោះ​អាសន្ន ១-០ នៅ​ក្នុង​តង់​ទី​១​នោះ។ ប៉ុន្តែ​​ខ្សែ​ប្រយុទ្ធ​លំដាប់​អាជីព​របស់​ជប៉ុន Kihara Masakazu បាន​ធ្វើ​ការ​វាយ​បក​បាន​១​គ្រាប់​វិញ ដើម្បី​ជួយ​ឲ្យ​ត្រាយអាស៊ី ​ស្មើ​​វេស្ទើន ១-១។

    អាស៊ីអឺរ៉ុប និង​បៀលប្រាយ ឈ្នះ​ដូច​គ្នា

    ផ្ទុយ​ទៅ​វិញ ក្រុម​គិរីវង់សុខ​សែន​ជ័យ ដែល​​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នោះ នៅ​តែ​មិន​អាច​រក​ឃើញជ័យ​ជម្នះ​លើ​ក​ដំបូ​ង​របស់​ខ្លួន​បាន​ដដែល នៅ​ពេល​ពួក​គេ​បាន​ចាញ់ បៀល​ប្រាយ ១-០ នោះ ហើយ​ខ្សែ​ប្រយុទ្ធ ចាន់ ឆាយ៉ា ជា​អ្នក​រកគ្រាប់​បាល់​ជ័យ​ជម្នះ​ឲ្យ​បៀល​ប្រាយ នៅ​ក្នុង​ការ​ប្រកួត​នេះ។

    នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ ក្រុម​អាស៊ីអឺរ៉ុប បាន​យក​ឈ្នះ​ក្រុម​បាតតារាង Albirex Niigata ៣-១ ។ ខ្សែ​ប្រយុទ្ធ George Kelechi រក​បាន​២​គ្រាប់​តែ​ម្នាក់​ឯង​ ហើយ​ខ្សែ​ប្រយុទ្ធ ថន​ តារាពេជ្រ បាន​បន្ថែម​១​គ្រាប់​ទៀត ដើម្បី​ជួយ​ឲ្យ​អាស៊ីអឺរ៉ុប ស្គាល់រស​​ជាតិ​ឈ្នះ​ជា​លើក​ទី​២​ ក្នុង​ការ​ប្រកួត​ទាំង​៨​លើក រីឯ​​១​គ្រាប់​របស់ Albirex Niigata រក​បាន​ដោយ​កីឡាករជប៉ុន Tatsuta Kazuki។

    តារាង​ពិន្ទុ​ក្រប​ខ័ណ្ឌ​មិត្តហ្វូន​ខេមបូឌានលីក ឆ្នាំ​២០១៤ សម្រាប់​សប្តាហ៍​ទី​៨

    R

    Team

    P

    W

    D

    L

    F

    A

    D/G

    Pnt

    1

    Phnom Penh Crown

    8

    6

    1

    1

    19

    5

    14

    19

    2

    Naga Corp

    8

    6

    1

    1

    15

    3

    12

    19

    3

    Boengket Rubber Field

    8

    6

    0

    2

    23

    10

    13

    18

    4

    Svay Rieng

    8

    3

    3

    2

    13

    8

    5

    12

    5

    Tri Asia Phnom Penh

    8

    3

    2

    3

    13

    7

    6

    11

    6

    National Police

    8

    3

    2

    3

    12

    7

    5

    11

    7

    Build Bright United

    8

    3

    2

    3

    8

    15

    -7

    11

    8

    AsieEurropeUniversity

    8

    2

    3

    3

    11

    15

    -4

    9

    9

    WesternUniversity

    8

    1

    4

    3

    6

    9

    -3

    7

    10

    National Defense Ministry

    8

    1

    4

    3

    6

    14

    -8

    7

    11

    Kirivong Soksenchey

    8

    0

    4

    4

    3

    11

    -8

    4

    12

    Albirex Niigata Phnom Penh

    8

    1

    0

    7

    8

    33

    -25

    3

  • Loading...
  • Recent Posts