បរទេស៖ Nathan Ake រកបានគ្រាប់បាល់តែមួយគត់នៃការប្រកួតនេះ ខណៈដែល Manchester City បានយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល 1-0 នៅក្នុងការប្រកួតជុំទី 4 នៃពានរង្វាន់ FA Cup នៅ Etihad ។
នេះជាការជួបគ្នាជាលើកដំបូងរវាងក្រុមដែលកំពុងឈរលើកំពូលតារាង Premier League និងក្រុមម្ចាស់ជើងឯកចាស់ ដែលពួកគេនឹងត្រូវជួបគ្នាម្តងទៀតនៅថ្ងៃទី១៥ខែកុម្ភៈនៅឯកីឡដ្ឋាន Emirate។
(អេស៉្បាញ)៖ ព័ត៌មានក្តៅៗ! អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ខ្សែការពារ សញ្ជាតិអេស៉្បាញ Nacho Fernandez បានជូនដំណឹងទៅដល់ក្រុមអធិរាជស Real Madrid អំពីផែនការរបស់គាត់ក្នុងការចាកចេញពីក្លឹបនៅខែមិថុនាខាងមុខ ដែលរូបគាត់នឹងក្លាយជាកីឡាករមិនមានតម្លៃផ្ទេរ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! ខ្សែការពារឆ្នើមរូបនេះ សម្រេចចែកផ្លូវជាមួយ Real Madrid ក្រោយរួមទ្រនំអស់ជាង ២៣ឆ្នាំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស រំលឹកផងដែរថា Nacho បានចូលរួមជាមួយក្រុមថ្នាលយុវជន Real Madrid ចាប់តាំងពីអាយុ ១១ឆ្នាំ ដោយមកដល់ពេលបច្ចុប្បន្នកីឡាករវ័យ ៣៤ឆ្នាំ គឺជាផ្នែកដ៏សំខាន់មួយនៃការរៀបចំក្រុមដំបូងរបស់ Madrid អស់រយៈពេលជាងមួយទសវត្សរ៍ ហើយបានចំណាយពេល ២៣ឆ្នាំ ជាមួយក្លឹប។ គួរជម្រាបផងដែរថា Nacho បង្ហាញខ្លួន ៣៥៥ប្រកួត ដោយរកបាន ១៦គ្រាប់។ ជាមួយគ្នានេះផងដែរ លោក Ancelotti បានដាក់ផ្គូផ្គងឱ្យខ្សែការពារកណ្តាល Antonio Rudiger […]