• Banner Banner Banner Banner Banner Banner
  • Liverpool វិល​ទៅ​កំពូល​តារាង​វិញ​ក្នុង​ចំណោម​ភាព​ចម្រូង​ចម្រាស់
    បាល់ទាត់ក្នុងស្រុក 8 years ago 170 Views

    Liverpool បាន​វិល​ទៅ​ឈរនៅ​លើ​កំ​ពូល​តា​រាង​នៃ​ក្រប​ខ័ណ្ឌ Premier League វិញ ខណៈ​ដែល​ប្រធាន​ក្រុម Steven Gerrard បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​ពីរ​គ្រាប់​​ដើម្បី​ផ្តួល​ក្រុម West Ham នៅ​ឯ​កីឡ​ដ្ឋាន Upton Park កាល​ពី​ថ្ងៃ​អាទិត្យ​។ ស្រប​ពេល​ដែលការ​ទទួល​ជ័យ​ជម្នះ​របស់​ក្រុម Chelsea លើ​ក្រុម Stoke កាល​ពី​ថ្ងៃ​សៅរ៍ បាន​ធ្វើ​ឲ្យ​ពួក​គេ​ឡើង​ទៅ​ឈរ​លើ​កំ​ពូល​តា​រាង ក្រុម​របស់​លោក Brendan Rodgers បាន​ឆ្លើយ​តប​វិញ​ចំ​ពោះ​សម្ពាធ​នេះ​ជា​មួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះ​​ទាំង​ចម្រូង​ចម្រាស់​មួយ​។Gerrard celebrates his goalGerrard បាន​ស៊ុត​បាល់​បញ្ចូល​ពី​បាល់​ពិន័យ​១១​ម៉ែត្រ​ក្នុង​តង់​នីមួយ​ៗ ខណៈ​ដែល​កីឡាករ Guy Demel បាន​ជួយ​ឲ្យ West Ham តាម​ស្មើ​វិញ​ក្នុង​ពេល​ជិត​បញ្ចប់​ការ​ប្រកួត​នៅ​តង់​ទី​១​។ បច្ចុប្បន្ន Liverpool អាច​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ប្រកួត​មួយនៅ​កីឡ​ដ្ឋាន Anfield ជា​មួយ​នឹង​គូ​ប្រជែង​ដណ្តើម​ពាន Manchester City នា​ថ្ងៃ​អាទិត្យ​​ខាង​មុខ​នេះ ដោយ​ដឹង​ថា ការ​ទទួល​ជ័យ​ជម្នះ​មួយ​ផ្សេង​ទៀត​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ខិត​កាន់​តែ​កៀក​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​លីក​ជា​លើក​ទី​១​ក្នុង​រយៈ​ពេល​២៤​ឆ្នាំ​។

    Celebrations for Steven Gerrard's second goalការ​វិល​ទៅ​ឈរ​នៅ​លើ​កំ​ពូល​តា​រាង​របស់ Liverpool ហាក់​មាន​ដំ​ណើរ​ការ​យ៉ាង​រលូន ខណៈ​ដែល​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​លើក​ទី​១​របស់ Gerrard បាន​ធ្វើ​ឲ្យ​ពួក​គេ​​នាំ​មុខ​មុន​នៅ​តង់​ទី​១ ប៉ុន្តែ ក្រុម​ម្ចាស់​ផ្ទះ​បាន​វាយ​បក​ស្ទើរ​តែ​ភ្លាម​ៗ​ជា​មួយ​នឹង​គ្រាប់​បាល់​តាម​ស្មើ​ពី​សំ​ណាក់ Demel ដ៏​ចម្រូង​ចម្រាស់ ក្រោយ​ពី Andy Carroll ដែល​ជា​អតីត​ខ្សែ​ប្រយុទ្ធ​របស់ Liverpool ហាក់​បាន់​ប្រព្រឹត្ត​កំ​ហុស​លើ​អ្នក​ចាំ​ទី Simon Mignolet របស់​ក្រុម Liverpool ក្នុង​ពេល​ប្រទាញ​ប្រទង់​គ្នា​មុខ​ទី​។

    Carroll clashed with Simon Mignolet but Guy Demel's equaliser was allowed to standស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក Arsene Wenger បាន​ទទួល​ស្គាល់​ថា ការ​រង​បរា​ជ័យ ៣-០ ​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League របស់​ក្រុម Arsenal ក្រោម​ស្នា​ដៃ​ក្រុម Everton កាល​ពី​ថ្ងៃ​អាទិត្យ គឺ​ជា​ការ​ព្រួយ​បារម្ភ​ដ៏​ធំ​មួយ និង​បាន​បញ្ជាក់​ថា វា​នឹង​លំ​បាក​សម្រាប់​ក្រុម​របស់​លោក​ក្នុង​ការ​ដណ្តើម​​ចំ​ណាត់​ថ្នាក់​កំ​ពូល​តា​រាង​ទាំង​៤ និង​កៅ​អី​មួយ​ទៅ​លេង​ក្នុង Champions League នា​រដូវ​កាល​ក្រោយ​៕ តា​រា

  • Loading...
  • Recent Posts