• Banner Banner Banner Banner Banner Banner
  • Michy Batshuayi មានបំណងប្រាថ្នាចូលរួម ជាមួយក្រុម Arsenal នៅរដូវក្តៅនេះ
    បាល់ទាត់ក្នុងស្រុក 8 years ago 142 Views

    ខ្សែប្រយុទ្ធ​របស់ក្រុម​ Standard Liege ​កីឡាករ​ Michy ​Batshuayi​​ បានបើកទ្វារ​ដោយខ្លួនឯង​ផ្ទាល់សម្រាប់​ការផ្ទេរទៅ​កាន់ក្រុម​ Arsenal ​នៅរដូវក្តៅនេះ។បន្ទាប់ពីលោក​បានបង្ហាញ​ពីទឹកចិត្តសសើរ​ដល់រចនា​សម្ព័ន្ធ នៃការលេងរបស់ក្រុម​កាំភ្លើងធំ​ Arsenal ​។ កីឡាករវ័យ​ ២០ឆ្នាំរូបនេះ​បានបង្ហាញ​ពីបំណងប្រាថ្នា​របស់ខ្លួន និង​មានការ​សង្ឃឹមថា​និងអាចទៅ​ ចូលរួមលេង​នៅក្នុងប្រទេសអង់គ្លេស​ ឬ ប្រទេសអាល្លឺម៉ង់​ ហើយក្រុម​ Arsenal ​ជាទិសដៅ​ដែលគាត់បាន​ពេញចិត្ត​ជាងគេ​។
    Michy-Batshuayi-1-
    Batshuayi ​បានស៊ុតបាល់​បញ្ចូលទី​ចំនួន ១៩គ្រាប់​ក្នុងការបង្ហាញ​ខ្លួនចំនួន​ ៣៤លើក​សម្រាប់ក្លឹប​ Standard Liege ​នៅរដូវកាលនេះ​។ហើយត្រូវ​បានលេចឮ​ព័ត៌មានយ៉ាង​ក្តៅគគុក​អំពីគាត់ក្នុង​ការផ្លាស់ប្តូរ​ទៅកាន់ការ ​ប្រកួតលីកកំពូល​ របស់អឺរ៉ុប​ នៅចុងបញ្ចប់​នៃរដូវកាលនេះ​។ បើទោះបី​ជាមានកិច្ចសន្យា​ជាមួយ​ Standard Liege ​រហូតដល់ឆ្នាំ​ ២០១៨​ ក៏ដោយ​។
    Michy-Batshuayi-2-
    Batshuayi​ បាននិយាយថាៈ ​ខ្ញុំមានមហិច្ឆតា​ខ្ពស់អ្វីក៏អាច​កើតឡើងបាន​គ្រប់ពេលដែរ​ និងខ្ញុំចង់ឲ្យ​មានការ រីកចម្រើន​យ៉ាងឆាប់​រហ័សទៅតាម​អ្វីដែលខ្ញុំ​ចង់បាន​។ខ្ញុំនឹងត្រូវ​ធ្វើវាជាមួយនឹង​ភ្នាក់ងារ​និងគ្រួសារ របស់ខ្ញុំ​ ហើយខ្ញុំត្រូវ​តែពិចារ ណា​ជម្រើសរបស់​ខ្ញុំដោយយក​ចិត្តទុកដាក់បំផុត​។ ខ្ញុំចាប់អារម្មណ៍​នៅក្នុងការប្រកួត​ជើងឯកអាល្លឺម៉ង់និង​ អង់គ្លេស​។ ដោយសារ​លីកពួកគេមាន​ការអភិវឌ្ឃន៍ទាំង​រូបកាយនិង​ បច្ចេកទេស​ ។ចំពោះខ្ញុំចូល​ចិត្តក្រុម​ Arsenal ​និងមានទស្សនៈ​ ល្អនៅនឹង​ក្លឹបមួយនេះ​ ។ ​ដែលជាកន្លែង​ដ៏ទុកចិត្តមួយ​ត្រូវ បានផ្ដល់​ឲ្យកីឡាករវ័យ​ក្មេងអភិវឌ្ឃន៍​ខ្លួនក្នុងការលេង​បាល់ទាត់បាន​យ៉ាងល្អ​ ហើយតាំងពីខ្ញុំ​នៅតូចរហូត ​ដល់ពេលនេះ​ គឺខ្ញុំចូលចិត្ត​ក្រុម Arsenal ជាងគេ ​។

  • Loading...
  • Recent Posts