• កម្ពុជាក៍ធ្លាប់ ធ្វើម្ចាស់ផ្ទះ ការប្រកួតជម្រុះ FIFA World Cup ឆ្នាំ១៩៦៥!
    កីឡាផ្សេងៗ 7 years ago 109 Views

    បើតាម​កីឡាករ ចាស់ៗ មួយចំនួនបាន ឱ្យដឹងថា ប្រទេសកម្ពុជា យើងក៍ធ្លាប់ បានទទួលរៀប ចំនូវព្រឹត្តិ ការណ៍ បាល់ទាត់ពាន​រង្វាន់ ពិភព​លោក វគ្គជម្រុះរវាង ក្រុមកូរ៉េខាងជើង និងក្រុមរបស់ ប្រទេសអូស្ត្រាលី នៅឆ្នាំ១៩៦៥ លើទីលានពហុ កីឡាដ្ឋាន​ជាតិអូឡាំពិកដែរ។
    ប្រភពដ៍ដែរ បន្តថា៖ ហេតុដែល គេមករៀបចំការ ប្រកួតជម្រុះនៅក្នុង ប្រទេសកម្ពុជា គឺដោយសារនៅ ពេលនោះ ​ទំនាក់ទំនង​ អន្តរជាតិ ​របស់ ប្រទេស​កូរ៉េ​ខាង​ ជើង​​ជាមួយ​ ប្រទេស​ភាគ​ ច្រើន​មិន​សូវ​ល្អ គេ​មាន​ការ​លំបាក ​យ៉ាង​ខ្លាំង​​ក្នុង​ ការ​រក​ទី​កន្លែង​ ប្រកួត​ឲ្យ​បាន​ សមស្រប។ ពេល​នោះ ប្រមុខ​រដ្ឋ​ សម្ដេច​នរោត្តម សីហនុ ដែល​ជា​មិត្ត​ ជាមួយ​មេ​ដឹកនាំ​កូរ៉េ​ ខាង​ជើងគីម អ៊ីលស៊ុង បាន​ស្នើ​ថា ការ​ប្រកួត​ នេះ​អាច​ធ្វើ ​នៅទីក្រុង ភ្នំពេញបាន ។

    pp_stadium_20130113-01
    ការប្រកួតកីឡាបាល់ទាត់នាពេលកន្លងមក (រូបតំណាង)
    ព្រឹត្តិការណ៍ ប្រកួតមួយនេះបាន​ទាក់ទាញ​ ទស្សនិកជនទាំងជាតិនិងអន្តរជាតិជាង​៤​ម៉ឺន​នាក់ ដែល​ក្នុង​នោះ ពាក់​កណ្ដាល​គាំទ្រ​អូស្ត្រាលី ហើយ​ពាក់​កណ្ដាល​ទៀត​គាំទ្រ​កូរ៉េ​ខាង​ជើង។ ក្នុងការប្រកួតនៅកាលនោះ កូរ៉េ​ខាង​ជើង​ឈ្នះ​អូស្ត្រាលីក្នុងលទ្ធផល៣​ទល់​១។ កូរ៉េ​ខាង​ជើង​បាន​ជាប់​ឡើង​ទៅ​ប្រកួត​ជាមួយអ៊ីតាលី នៅ​វគ្គ​ប្រកួត​វិល​ជុំ។ កូរ៉េ​ខាង​ជើង​​បាន​ឈ្នះ​អ៊ីតាលី​ទៀត ហើយ​ឡើង​ទៅ​ប្រកួត​ជាមួយ ព័រទុយហ្គាល់ នៅ​វគ្គ​មួយ​ភាគ​បួន​ផ្ដាច់​ព្រាត់ តែ​ចាញ់​ព័រទុយហ្គាល់​នៅ​ពេល​នោះ​ទៅ។
    ក្រៅពី ព្រឹត្តិការណ៍ ប្រកួតកីឡា បាល់ទាត់ កម្រិត ពិភពលោក នេះ ប្រទេស កម្ពុជា ក៍ធ្លាប់បាន រៀបចំនៅព្រឹត្តិការណ៍ប្រកួតដ៍ធំ មួយទៀតគឺ ការប្រកួតកីឡាហ្គានេហ្វូ ចាប់ពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី៦ធ្នូ ១៩៦៦ ៕

  • Loading...
  • Recent Posts