Team Lakay ដាក់ក្ដីរំពឹងខ្ពស់ឆ្ពោះទៅរកជោគជ័យត្រឡប់វិញ

1 week ago​ | ដោយ V-Dr

គ្រូបង្គោលនៅក្លិបប្រដាល់ Team Lakay លោក Mark Sangiao បានដាក់ផែនការធ្វើឲ្យក្លិបនៅក្រុង Baguio ត្រឡប់មករកភាពខ្លាំងវិញដូចអតីតកាល។ កាលបញ្ចប់នៅឆ្នាំ២០១៨ Team Lakay កីឡាកររបស់ក្លិបឈ្នះជើងឯកពិភពលោកចំនួន ៤ នាក់។ បន្ទាប់មកពួកគេចាញ់ទាំងអស់ក្នុងរយៈពេល៣ខែដំបូងឆ្នាំមុន ហើយបន្សល់ទុកឲ្យអ្នកគាំទ្រជាច្រើនឆ្ងល់ថាហេតុអ្វី ឬ ដើរផ្លូវខុស។
បែបណាក្ដីជើងខ្លាំងជំនាន់ថ្មី Joshua Pacio ឬ រហស្សនាម “The Passion” បានដណ្ដើមខ្សែក្រវាត់ ONE Strawweight World Title ត្រលប់មកវិញ និង ការពារបានសម្រេចពីរលើក។ ចំណែក Danny “The King” Kingad ឡើងដល់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ ONE Flyweight World Grand Prix ប៉ុន្តែមិនអាចគ្រងខ្សែក្រវាត់បាននោះទេ។

គ្រូបង្វឹក Sangiao បានថ្លែងថាដ៏រាបណាអ្នករាល់គ្នាបន្តតាំងចិត្តរួមគ្នា ដាក់គោលដៅហ្វឹកហាត់ឲ្យខ្លាំង និង បង្ហាញឲ្យអស់សមត្ថភាពរបស់ខ្លួន នោះគ្មានហេតុផលណាដែលមិនទទួលបានខ្សែក្រវាត់មកវិញដូចកាលឆ្នាំ ២០១៨ នោះឡើយ។ លោក Sangiao បន្តថា៖ «ផែនការត្រូវតែឆ្ពោះទៅមុខ ផ្ដោតលើការពង្រឹងចំណុចខ្សោយហើយបំពេញចន្លោះប្រហោង នោះភាពខ្លាំងរបស់នឹងត្រលប់មកវិញ មិនថាប្រកួតក្នុងជំហរឈរ ដេក ឬ ក្បាច់ចំបាប់នោះឡើយ។ យើងចង់បានលទ្ធផលខ្ពស់បំផុត និង ទទួលខ្សែក្រវាត់ជូនក្លិបវិញ»។

ការផ្ដោតអារម្មណ៍មិនមែនសម្រាប់តែអតីតម្ចាស់ជើងឯក World Champions នោះទេ ប៉ុន្តែត្រូវធ្វើការសម្រាប់កីឡាករជំនាន់ក្រោយកំពុងតែរះជាច្រើន និងដើម្បីឲ្យពួកគេដណ្ដើមបានខ្សែក្រវាត់។ Kingad ដែលគេទទួលស្គាល់ថាជាកីឡាករមានសក្ដានុពលឈ្នះខ្សែក្រវាត់ពេលជួបជើងខ្លាំង លំដាប់ពិភពលោក Demetrious “Mighty Mouse” Johnson នៅក្នុងកម្មវិធី ONE: CENTURY។

បែបណាក្ដី លោក Sangiao ជឿជាក់ថា “The King” នឹងត្រលប់មកកាន់កំពូលតារាងវិញក្នុងពេលឆាប់ៗ។ គ្រូបង្វឹករូបនេះគូសបញ្ជាក់ ៖«[អ្នកទាំងអស់ខាងលើ] យើងចង់ឲ្យ Danny ឈ្នះខ្សែក្រវាត់ តាមតែអាចធ្វើទៅបាន។ ហើយខ្ញុំក៏ជួយដល់ Kevin Belingon និង Eduard Folayang ដើម្បីឲ្យពួកគេឈ្នះខ្សែក្រវាត់មកវិញព្រោះអ្វីៗមិនទាន់ចប់ត្រឹមនេះឡើយ»។

លោក Sangiao នឹងបង្កើតក្រុមមួយដើម្បីបន្សល់ទុកស្នាដៃ និង ការពារខ្សែក្រវាត់បានល្អក៏ដូចជាកសាងម្ចាស់ខ្សែក្រវាត់ជំនាន់ថ្មី។ គន្លឹះជោគជ័យគឺត្រូវតែផ្ដល់កម្លាំងចិត្ត និង ដាក់ចិត្តដាក់កាយឲ្យសមាជិកក្រុមឈានដល់កម្រិតកំពូលមួយ។

លោក Sangiao គូសបញ្ជាក់ទៀតថា៖«យើងមិនត្រូវឈប់រៀនត្រឹមហ្នឹង និង មិនត្រូវឈប់ស្រាវជ្រាវបង្កើនក្បាច់គុនដែរ។ អ្វីក៏ដោយដែលយើងទទួល គឺយើងមិនត្រូវឈប់ត្រឹមនោះទេ។ យើងត្រូវដើរទៅមុខទៀត និងគិតអំពីតម្រូវការដែលកីឡាករត្រូវការ។ យើងត្រូវផ្ដល់ឲ្យពួកគេនូវអ្វីៗគ្រប់យ៉ាងទាំងផ្នែកបច្ចេកទេស និង ស្មារតី»។

គ្រូបង្វឹកខាងលើសង្កត់ធ្ងន់ ៖«ពួកគេត្រូវត្រៀមខ្លួនឲ្យបាន ១០០% មុនពេលប្រឡូកចូលសង្វៀនប្រកួត។ ហេតុដូច្នេះហើយយើងត្រូវធ្វើការជាក្រុមហើយវេញជាធ្លុងមួយ»។

កុំភ្លេចទស្សនា កម្មវិធីប្រកួត បន្តបន្ទាប់របស់ស្ថាប័ន ONE Championshipរយៈ Facebook,Twitter, YouTube, និង ONE Super App៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ ស៊ីធី

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.