លោក Arteta គិតថា កិច្ចការផ្ទះរបស់លោក នឹងជួយដល់កីឡាករនៃក្រុម Arsenal

1 week ago​ | ដោយ V-Dr

លោក Mikel Arteta អ្នកចាត់ការទូទៅរបស់ក្រុម Arsenal ជឿជាក់ថា កិច្ចការផ្ទះដែលលោកបានបង្កើតឲ្យកីឡាកររបស់លោក អំឡុងពេលនៃការផ្ទុះជំងឺកូរ៉ូណា អាចនឹងធ្វើឲ្យកីឡាករខ្លះរបស់លោក ក្លាយជាគ្រូបង្វឹក។

ស្របពេលដែលក្របខ័ណ្ឌ Premier League បានផ្អាក ហើយចក្រភពអង់គ្លេស ស្ថិតក្នុងស្ថានភាពបិទប្រទេស កីឡាករទាំងអស់ កំពុងតែហ្វឹកហាត់នៅផ្ទះរបស់ខ្លួន។ លោក Arteta បានទទួលលទ្ធផលវិជ្ជមានទៅលើការធ្វើតេស្តរកវីរុសកូវីដ-១៩ ប៉ុន្តែ បច្ចុប្បន្ន មានភាពធូរស្រាលច្រើនហើយ។ លោក Arteta ដែលបានឈានចូលវ័យ៣៨ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍ បានប្រាប់គេហទំព័ររបស់ Arsenal ថា៖«មានជំនួយផ្នែកចិត្តវិទ្យា ដែលពួកគេត្រូវការ ដែលយើងនឹងផ្តល់ឲ្យពួកគេ។ ស្របពេលជាមួយគ្នានេះ ខ្ញុំកំពុងតែផ្តល់កិច្ចការផ្ទះជាច្រើនដល់ពួកគេដើម្បីធ្វើ ព្រោះខ្ញុំកំពុងតែត្រួតពិនិត្យរាល់អ្វីៗដែលយើងបានធ្វើ ចាប់តាំងពីខ្ញុំបានចូលរួម»។

លោកបានប្រាប់បន្តថា៖ «មានរឿងជាច្រើនដែលយើងត្រូវតែរក្សាការអនុវត្តជានិច្ច ធ្វើឲ្យល្អប្រសើរឡើង និងអភិវឌ្ឍ ហើយជាលក្ខខណៈបុគ្គល ពួកគេពិតជាកំពុងតែរីករាយនឹងការហ្វឹកហាត់នេះ»។ លោក Arteta បានបន្ថែមទៀតថា៖ «យើងអាចនឹងទទួលបានគ្រូបង្វឹក៣ ទៅ៤នាក់ ក្រោយពីវីរុសនេះ ឬយ៉ាងណាស់ក៏កីឡាករ៣ ទៅ៤នាក់ ដែលចង់ដើរផ្លូវជាគ្រូបង្វឹកផងដែរ ពីព្រោះខ្ញុំគិតថា ពួកគេពិតជារីករាយនឹងដំណើរការនេះ»៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.