ខ្សែបម្រើ Mkhitaryan: ពណ៌នាពីអាជីពបាល់ទាត់ខុសគ្នារវាងនៅ Roma និងនៅ Arsenal

1 week ago​ | ដោយ V-Dr

ខ្សែបម្រើ Henrikh Mkhitaryan បានសារភាពថាការប្រកបអាជីពបាល់ទាត់ជាមួយក្រុម Roma ពិតជាល្អប្រសើរច្រើនជាងពេលពីរបីខែចុងក្រោយ ដែលខ្លួនធ្លាប់លេងក្រោមការគ្រប់គ្រង របស់អតីតគ្រូបង្វឹកលោក Unai Emery។

ខ្សែបម្រើសញ្ជាតិអាមេនីរូបនេះបន្តថាៈ គ្រូបង្វឹកRoma លោក Paulo Fonseca កំពុងតែផ្តល់ភាពកក់ក្តៅដល់ខ្លួនបន្ទាប់ពីកីឡាករ វ័យ ៣១ ឆ្នាំរូបនេះបង្ហាញខ្លួនបានត្រឹមតែ ១ ដងប៉ុណ្ណោះនៅលីគកំពូលអង់គ្លេស Premier League សម្រាប់ក្រុមកាំភ្លើងធំរដូវកាល ២០១៩-២០២០ មុនពេលត្រូវក្លឹបនៅលីកកំពូលអ៊ីតាលី Serie A ខ្ចីជើងនៅពាក់កណ្តាលខែកញ្ញា។

ទោះបីរងរបួសតែMkhitaryan បានបង្ហាញខ្លួន ១៣ ដងក្នុងនោះចូលលេងជម្រើស១១នាក់ដំបូងបាន ៨ ដងនិងរកគ្រាប់បាល់បាន ៦ គ្រាប់ជួយ Roma ឈរនៅចំណាត់ថ្នាក់ទី ៥។

កែសម្រយលដោយ៖ Cambosport
ប្រភព៖ Goal

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.