Ter Stegen ឆ្លើយតបបែបណាពេលBarcelona ស្នើបន្តកិច្ចសន្យាថ្មី(មានវីដេអូ)

1 week ago​ | ដោយ Polin

អ្នកចាំទី Marc-Andre ter Stegen បានបដិសេធសំណើរផ្តល់កិច្ចសន្យាថ្មីរបស់ក្លឹបអ្នកមានបុណ្យ Barcelona ដែលបាន​ដាក់សំណើរបន្តកុងត្រាថ្មីជាមួយកីឡាករអន្តរជាតិអាឡឺម៉ង់ដល់ឆ្នាំ ២០២៥ ខណៈនោះរូបគេនិងឈានចូលដល់វ័យ៣៣ឆ្នាំ ស្របពេលកិច្ចសន្យានាពេល​បច្ចុប្បន្នរបស់​ខ្លួន​ជា​មួយក្រុមការពារតំណែងជើងឯ៝កLa Liga និង ផុតកំណត់នៅឆ្នាំ ២០២២ ។

ក្រុមដែលមានមូលដ្ឋាននៅតំបន់ក្លឹបកាតាឡានដឹងថា Ter Stegen គឺជាកីឡាករសំខាន់ដែលក្លឹបចាំបាច់ត្រូវការ បន្តអោយរូបគេ​ស្នាក់​​នៅ ទោះបីជាការចរចារប្រព្រឹត្តទៅដោយរលូន តែអ្វីដែលជាឧបសគ្គនោះគឺប្រាក់ឈ្នួលពលកម្មប្រចាំឆ្នាំរបស់គេ ។ Ter Stegen បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយរបស់គាត់ក្នុងឆ្នាំ ២០១៧ បន្ទាប់ពីបាន​ក្លាយ​ជា​កីឡាករ​ដៃទី ១ ក្រោយ​ពីអ្នកចាំទីសញ្ជាតិឈ៊ីលី Claudio Bravo បានផ្លាស់ទៅ Manchester City កាលពីឆ្នាំ ២០១៦ ។

តម្លៃទិញផ្តាច់កុងត្រារបស់ Ter Stegen គឺ ១៨០ លានអឺរ៉ូ ក្រោយផ្ទេរពីក្លឹបMoncheng Gladbach កាលពីឆ្នាំ២០១៤ ក្នុងតម្លៃ ១២លានយូរ៉ូ បង្ហាញខ្លួនបាន២២៤ប្រកួត និងធ្វើ់បាន៩៤ Clean sheets។
ប្រភព:bleacherreport
វីដេអូ:

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.