Cristiano Ronaldo បង្ហាត់កូនៗពីរបៀបលាងដៃដើម្បីបញ្ជៀសការឆ្លងពីមេរោគ Covid-១៩

2 weeks ago​ | ដោយ V-Dr

កំពូលខ្សែប្រយុទ្ធក្រុម Juventus និងជាម្ចាស់ពានបាល់មាស៥សម័យ Ronaldo បានបង្ហោះវីឌីអូរបស់ខ្លួននៅលើបណ្តាញទំនាក់ទំនងសង្គម Instagram កីឡាករ Cristiano Ronaldo បានប្រាប់ពីរបៀបលៀងដៃដល់កូនៗនៅក្នុងក្រុមគ្រួសារដើម្បីបង្ការការឆ្លងមេរោគរលាកផ្លូវដង្ហើម Covid-១៩ ដែលកំពុងអុកឡុកស្ទើរទូទាំង ទ្វីបអឺរ៉ុបខណៈអ៊ីតាលីមានអ្នកស្លាប់ច្រើនជាងគេបង្អស់។

កីឡាករអន្តរជាតិព័រទុយហ្កាល់វ័យ៣៥ឆ្នាំរូបនេះក៏ចង់ណែនាំដល់ប្រិយមិត្តដែលជាអ្នក follower ទាំងអស់នៅជុំវិញពិភពលោកសូមចូលរួមធ្វើតាម ការណែនាំរបស់អង្គការសុខភាពពិភពលោកដើម្បីចូលរួម កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ Covid-១៩ ដែលបណ្តាលមកពីការខ្វះអនាម័យដែលអាចងាយចំលងមេរោគនេះចូលរាងកាយ តាមរយៈដៃទាំងសងខាងជាដើមនេះ។

មិត្តរួមក្រុម Juventus ចំនួន ៣នាក់របស់ Ronaldo បានធ្វើតេស្ត៍រកឃើញមេរោគ Covid-១៩ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះមានដូចជា Paulo Dybala គឺជាអ្នកឆ្លងចុងក្រោយគេបន្ទាប់ពី Daniele Rugani និង Blaise Matuidi។ មិត្តរួមក្រុមដ៏ទៃទៀតគឺ Douglas Costa, Gonzalo Higuain, Miralem Pjanic និង Sami Khedira ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន។

បច្ចុប្បន្នរ៉ូណាល់ដូកំពុងស្នាក់នៅ ផ្ទះនាទីក្រុង ម៉ាឌីរ៉ាជាមួយគ្រួសារបន្ទាប់ពីម្តាយរបស់ខ្លួនបានធូរស្បើយនិងចាកចេញ ពីមន្ទីរពេទ្យក្រោយរងជំងឺដាច់សរសៃឈាមខួរក្បាលកាលពីមួយរយៈមុននេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖​​ Goal

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.