អតីតខ្សែការពាររបស់ក្លិប AC Milan និងកូនប្រុស ឆ្លងវីរុសកូរ៉ូណា

2 weeks ago​ | ដោយ V-Dr

លោក Paolo Maldini អតីតខ្សែការពាររបស់ក្លិប AC Milan និងកូនប្រុសរបស់លោកគឺ Daniel ដែលបច្ចុប្បន្នជាកីឡាករម្នាក់របស់ក្លិបដូចគ្នានេះ សុទ្ធសឹងបានឆ្លងវីរុសកូរ៉ូណា។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបកាលពីថ្ងៃសៅរ៍។

លោក Paolo Maldini វ័យ៥១ឆ្នាំ ដែលជាអតីតកីឡាករម្នាក់ និងបច្ចុប្បន្នជាប្រធានផ្នែកបច្ចេកទេសនៅឯក្លិប AC Milan ត្រូវបានចាត់ទុកថា ជាខ្សែការពារម្នាក់ក្នុងចំណោមខ្សែការពារដ៏ឆ្នើមបំផុតរបស់អ៊ីតាលី និងបានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Serie A ចំនួន៦៤៧លើក។ ដោយឡែក កីឡាករ Daniel វ័យ១៨ឆ្នាំ ទើបតែបានបង្ហាញខ្លួនជាលើកដំបូងរបស់គេក្នុងក្លិប AC Milan នៅរដូវកាលនេះ។ ក្លិប AC Milan បានឲ្យដឹងថា៖ «លោក Paolo Maldini បានដឹងថា លោកបានប៉ះពាល់ជាមួយនឹងមនុស្សម្នាក់ដែលបានឆ្លងវីរុស និងបានធ្លាក់ខ្លួនឈឺដោយសារតែវីរុសនេះ»។ លោកត្រូវបានពិនិត្យមកាលពីថ្ងៃម្សិលមិញ និងបានសញ្ញាវិជ្ជមានទៅលើវីរុសកូរ៉ូណា។ កូនប្រុសរបស់លោកគឺ Daniel ក៏ពិនិត្យឃើញជាវិជ្ជមានដូចគ្នាផងដែរ»។

ក្លិប AC Milan បានបន្ថែមទៀតថា៖ «លោក Paolo និង Daniel មានសុខភាពល្អជាធម្មតា ហើយក្រោយពីបានចំណាយពេលច្រើនជាង២សប្តាហ៍នៅផ្ទះ ដោយមិនបានប៉ះពាល់នឹងអ្នកផ្សេង ដែលស្របតាមបទបញ្ជារបស់អាជ្ញាធរសុខាភិបាល អ្នកទាំង២ នឹងបន្តស្ថិតនៅដាច់ដោយឡែគពីគេហ រហូតដល់ជាសះស្បើយ»៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.