អតីតប្រធានក្លិប Real Madrid ស្លាប់ ក្រោយពីឆ្លងវីរុសកូរ៉ូណា

2 weeks ago​ | ដោយ V-Dr

អតីតប្រធានក្លិប Real Madrid លោក Lorenzo Sanz ដែលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីឆ្លងវីរុសកូរ៉ូណា បានស្លាប់ កាលពីថ្ងៃសៅរ៍ ក្នុងវ័យ៧៦ឆ្នាំ។ នេះបើយោងទៅតាមការបញ្ជាក់របស់កូនប្រុសរបស់លោក។

លោក Sanz បានទទួលតួនាទីជាប្រធានក្លិបយក្សរបស់អេស្ប៉ាញ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០០ ដោយបានឈ្នះពានក្របខ័ណ្ឌ Champions League ក្នុងអំឡុងពេលនោះ។ លោក Lorenzo Sanz Junior បានបញ្ជាក់នៅលើបណ្តាញសង្គម Twitter ថា៖ «ឪពុករបស់ខ្ញុំទើបតែបានលាចាកលោកនេះ។ គាត់មិនគួរឆាប់ឆ្លាតឆ្ងាយបែបនេះ ក្នុងស្ថានភាពបែនេះសោះ។ គាត់ជាមនុស្សដ៏ល្អបំផុត ក្លាហានបំផុត និងជាមនុស្សខិតខំធ្វើការបំផុតដែលខ្ញុំមិនធ្លាប់បានជួប។ គ្រួសារ និងក្លិប Real Madrid គឺជាអ្នកដែលស្ថិតក្នុងចិត្តគាត់»។

កាលពី៣ឆ្នាំមុន លោក Sanz Jr អតីតកីឡាបាល់បោះអាជីពម្នាក់ បានឲ្យដឹងថា ឪពុករបស់ខ្លួនបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយក្នុងទីក្រុងម៉ាឌ្រីដ ក្រោយពីបានធ្លាក់ខ្លួនឈឺដោយសារតែវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សច្រើនជាង១៣២០នាក់ ក្នុងប្រទេសអេស្ប៉ាញ។ លោក Sanz បានទទួលតំណែងជាប្រធានក្លិប Real Madrid នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ ដែលនៅពេលនោះលោកបានចូលជំនួសកន្លែងរបស់លោក Ramon Mendoza៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.