Fellaini ក្លាយជាកីឡាករដំបូងគេដែលឆ្លងកូរ៉ូណាក្នុងក្របខ័ណ្ឌចិន Super League

2 weeks ago​ | ដោយ V-Dr

ក្លិប Shandong Luneng បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្សែបម្រើ Marouane Fellaini បានពិនិត្យឃើញជាវិជ្ជមានទៅលើវីរុសកូរ៉ូណា ដែលនាំឲ្យអតីតកីឡាកររបស់ក្លិប Manchester United រូបនេះ ក្លាយជាករណីឆ្លងដំបូងគេក្នុងក្របខ័ណ្ឌចិន Super League (CSL)។

ក្លិប Shandong បានបញ្ជាក់ថា ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិកវ័យ៣២ឆ្នាំរូបនេះ មានកម្តៅក្នុងខ្លួនជាធម្មតា និងមិនមានអារម្មណ៍មិនស្រួលខ្លួនឡើយ ប៉ុន្តែ «កំពុងតែស្ថិតក្នុងការត្រួតពិនិត្យ និងព្យាបាល នៅឯមជ្ឈមណ្ឌលថែទាំមួយកន្លែង»។ ក្លិបនេះបានបន្ថែមទៀតថា៖ «ក្លិបនេះ នឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីជួយក្នុងការព្យាបាល និងធ្វើឲ្យកីឡាកររូបនេះ ជាសះស្បើយវិញ»។ Fellaini គឺជាកីឡាករបាល់ទាត់ដ៏ល្បីចុងក្រោយគេដែលឆ្លងវីរុសកូរ៉ូណានេះ ក្រោយខ្សែបម្រើស្លាប Paulo Dybala របស់ក្លិប Juventus កីឡាករ Callum Hudson-Odoi របស់ Chelsea និងលោក Mikel Arteta គ្រូបង្វឹកនៃក្រុម Arsenal សុទ្ធសឹងពិនិត្យឃើញជាវិជ្ជមានទៅលើវីរុសកូរ៉ូណា។

ប៉ុន្តែ រូបគេគឺជាករណីដំបូងគេដែលត្រូវបានប្រកាសក្នុង Super League ខណៈបញ្ហានេះ នឹងផ្តល់ការខកចិត្តដ៏ធំមួយក្នុងក្របខ័ណ្ឌលីកនេះ ដែលសង្ឃឹមថា នឹងចាប់ផ្តើមរដូវកាលរបស់ខ្លួនឲ្យបានឆាប់ ពោលគឺនៅដើមខែក្រោយ។ យុទ្ធនាការនេះ ត្រូវបានពន្យារពេលកាលពីខែមុនហ ប៉ុន្តែ ត្រូវបានផ្អាកដោយគ្មានពេលកំណត់ដោយសារតែការរាតត្បាតខ្លាំងរបស់វីរុសកូរ៉ូណា៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.