Lionel Messi បង្ហាញសមត្ថភាពពិសេសត្រេសក្រដាសអនាម័័យនៅក្នុងបន្ទប់ទឹក (មាន វីឌីអូ)

2 weeks ago​ | ដោយ V-Dr

កំពូលខ្សែប្រយុទ្ធក្រុមអ្នកមានបុណ្យ Lionel Messi បានបង្ហាញពីសមត្ថភាពពិសេសរបស់ខ្លួនត្រេសក្រដាសអនាម័យដែលមាននៅក្នុងបន្ទប់ទឹក កំលុងពេលក្របខណ្ឌ La Liga អេស្បាញ និងបណ្តាសកម្មភាពកីឡាផ្សេងៗទៀតនៅទូទាំងពិភពលោកបានធ្វើការលើកពេលប្រកួតកំលុងពេលដែលផ្ទុះការរីករាលដាលនៃមេរោគ Covid-១៩។

(

គោលបំណងនៃការបង្ហាញសមត្ថភាព ខ្លីក្នុងវីដេអូប្រមាណជា ១៧វិនាទី ដោយអាចត្រេសក្រដាសអនាម័យបានដល់ទៅ១៩ដងដោយមិនមានការធ្លាក់ចុះដល់ដី លើបណ្តាញទំនាក់ទំនង Tweeter នេះគឺម្ចាស់ពានបាល់មាស ៦សម័យ Messi មានគោលបំណង លើកទឹកចិត្តឱ្យប្រជាជនទូទាំងពិភពលោកគួរបន្តស្នាក់នៅក្នុងផ្ទះដើម្បីរក្សាសុវត្តិភាព និងជាការបង្ហាញ ពីការប្រកួតប្រជែងមួយសម្រាប់ឧបករណ៏ប្រើប្រាស់នៅក្នុងបន្ទប់ទឹកផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.