Peter Whittingham វីរបុរសក្លឹប Cardiff City ស្លាប់ក្នុងវ័យ ៣៥ឆ្នាំ

2 weeks ago​ | ដោយ V-Dr

វីរបុរសក្លឹប Cardiff City លោក Peter Whittingham បានទទួលមរណភាពហើយក្នុងអាយុ ៣៥ ឆ្នាំ។ អតីតកីឡាករថ្នាលចេញពីក្រុម Aston Villa បានសម្រាកព្យាបាល នៅមន្ទីរពេទ្យអស់ រយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីរងរបួសក្បាលធ្ងន់ធ្ងរក្រោយជួបឧប្បតិ្តហេតុកដួលនៅក្នុងហាងស្រាមួយនៅតំបន់ Barry ចក្រភពអង់គ្លេស។

ក្លឹប Cardiff បាន សរសេរ នៅលើគេហទំព័រផ្លូវការណ៏របស់ក្លឹបថា: វាគឺជា ភាពសោកសៅដែលមិនអាចគណនាបាន បន្ទាប់ពីបាត់បង់វីរបុរស Peter Whittingham នៅក្នុងវ័យអាយុ ៣៥ឆ្នាំ។ យើងខូចចិត្តណាស់។ ជារឿងកើតឡើងឆាប់រហ័សពេកមិនអាចទទួលយកបាន។ ការឃ្លាតឆ្ងាយរបស់ Whittingham បានធ្វើអោយមានផលប៉ះពាល់ផ្លូវអារម្មណ៏ដល់ក្លឹប និង ភរិយាAmanda ព្រមទាំងកូនប្រុសវ័យក្មេងរបស់គាត់និងក្រុមគ្រួសារទាំងមូលផងដែរ។

Whittingham បានចាប់ផ្តើមអាជីពជាមួយក្លឹប Aston Villa និងចូលលេងបានជាង ៥០ប្រកួត និងបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសអាយុក្រុម ២១ ឆ្នាំបាន១៧ដងផងដែរ។

ប្រភព៖ BBC
កែសម្រួលដោយ៖​ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.