Man.Utd ទម្លាក់តម្លៃខ្លួនខ្សែបម្រើ Paul Pogba

2 weeks ago​ | ដោយ V-Dr

យោងគេហទំព័រ The Sun បានចុះផ្សាយថាក្លឹបបិសាចក្រហម Man.Utd បានទម្លាក់តម្លៃខ្លួនខ្សែបម្រើ Paul Pogba មកនៅត្រឹម ១០០លានផោន រឺស្មើនិង(១១៦លានដុល្លារ) ដែលខុសពីពេលមុនក្លឹបបានដាក់តម្លៃខ្លួនខ្សែបម្រើ អន្តរជាតិបារាំងរូបនេះរហូតដល់ទៅ ១៨០លានផោនរឺ (២១០លានដុល្លារអាមេរិក)កាលពីឆ្នាំចាស់។

ក្លឹបសម្លឹងឃើញឪកាសដើម្បីលក់រូបគេ គោលបំណងប្រមែប្រមូលហិរញ្ញវត្តុពីអតីតកីឡាករ Juventus មុនពេល កុងត្រារបស់សមាជិកជ័យលាភី World Cup ២០១៨ នឹងផុតនៅរដូវក្តៅឆ្នាំក្រោយ។

ប្រភពដដែលខាងលើបន្តថាៈអតីតក្លឹប Juventus និងក្រុមអធិរាជស Real Madrid នៅតែមានចំណាប់អារម្មណ៍ចង់ចុះកុងត្រាជាមួយ Pogba ហើយតម្លៃខ្លួនខាងលើអាចនឹងធ្វើឱ្យពួកគេត្រៀមដាក់ដេញថ្លៃចុះហត្ថលេខានាំយក Pogba មករួមក្រុមរបស់ពួកគេឡើងវិញ ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The sun

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.