ក្រសួងអប់រំ សម្រេចផ្អាកការប្រមូលផ្តុំហ្វឹកហាត់ បរិភោគ និងស្នាក់នៅជុំគ្នារបស់សហព័ន្ធកីឡាជាតិទាំង៣២

3 weeks ago​ | ដោយ V-Dr

ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការប្រមូលផ្តុំ ការបរិភោគអាហារ និងការស្នាក់នៅរួមគ្នា របស់កីឡាករកីឡាការិនីថ្នាលទាំង៣២ប្រភេទកីឡាជាបណ្តោះអាសន្ន ក្នុងឆ្នាំ២០២០នេះ។
ការសម្រេចផ្អាកនេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជគោរពជូនទៅប្រធានសហព័ន្ធកីឡាជាតិទាំង៣២ នៅថ្ងៃពុធនេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។

នៅក្នុងសេចក្តីប្រកាសនោះ ក្រសួងអប់រំ បានបញ្ជាក់ថា៖«ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ក្រសួងសូមណែនាំដល់សហព័ន្ធកីឡាជាតិទាំង៣២ នៃប្រភេទកីឡាថ្នាល ដែលបានធ្វើការប្រមូលផ្តុំ ក្នុងឆ្នាំ២០២០ ដូចខាងក្រោម ទី១ ផ្អាកការប្រមូលផ្តុំ ការបរិភោគអាហារ និងការស្នាក់នៅរួមគ្នា របស់កីឡាករកីឡាការិនីថ្នាល ជាបណ្តោះអាសន្នទាំង២កន្លែង ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី»។

ចំណែកចំណុចទី២ ចំពោះរបបអាហារប្រចាំថ្ងៃ ក្រសួង នឹងបើកផ្តល់ថវិកាជូនកីឡាករ កីឡាការិនីថ្នាល នៅពេលបើកប្រាក់ឧបត្ថម្ភប្រចាំខែ ហើយទី៣ សូមបង្កើនការលាងដៃជាមួយទឹកអាល់កុល ឬសាប៊ូ និងសម្អាតបរិវេណហ្វឹកហាត់ឲ្យបានល្អប្រសើរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.