Sadio Mane បរិច្ចាគថវិកា ៥៤០០០យ៉ូរ៉ូសម្រាប់សេណេហ្គាល់ក្នុងការប្រយុទ្ធប្រឆាំងមេរោគក៉ូរូណា

3 weeks ago​ | ដោយ V-Dr

ប្រភពពី BBC បានចុះផ្សាយថាៈ ខ្សែប្រយុទ្ធឆ្នើមក្រុមហង្សក្រហម Liverpool កីឡាករ Sadio Mane ដោយយល់់ឃើញពីការវិវឌ្ឍន៍នៃស្ថានភាពជំងឺវីរ៉ុសផ្លូវដង្ហើមរឺមេរោគ Covid-១៩ កាន់តែជះឥទ្ធិពលយ៉ាងខ្លាំងនៅបណ្តាប្រទេសមួយចំនួនលើពិភពលោក។ ហេតុដូច្នេះរូបគេបានសម្រេចបរិច្ចាគថវិកាផ្ទាល់ខ្លួនប្រមាណ ៤៥០០០យូរ៉ូ ដល់គណៈកម្មាការជាតិនៃមាតុភូមិព័រទុយហ្គាល់ដើម្បីប្រយុទ្ធប្រឆាំងនិងមេរោគដែលកំពុងយាយីពិភពលោកនេះ។

Mane អតីតកីឡាករក្រុម Southampton រូបនេះបានចែករំលែកវីដេអូអប់រំដល់ជនរួមជាតិរបស់គាត់ហើយបានស្នើសុំឱ្យពួកគេយកចិត្តទុកដាក់លើការធ្វើអនាម័យលាងដៃឱ្យបានយ៉ាងហោចណាស់ ៣០វិនាទី។ រហូតមកដល់ពេលនេះប្រទេសនៅទ្វីបអាហ្រ្វិកខាងលិចមួយនេះបានរកឃើញមានអ្នក ផ្ទុកមេរោគ Covid-១៩ ចំនួន ២៧ករណីក្នុងចំណោមអ្នកសង្ស័យ ២៩នាក់ ប៉ុន្តែមានការបារម្ភថាតួលេខនេះអាចនិងកើនឡើងបន្តបន្ទាប់ទៀត។ សេណេហ្គាល់ក៏បានផ្អាកជើងហោះហើរពីទ្វីបអឺរ៉ុបនិងអាមេរិកខាងជើងផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.