Durant ស្ថិតក្នុងចំណោមកីឡាកររបស់ក្លិប Brooklyn Nets ដែលឆ្លងមេរោគកូរ៉ូណា

3 weeks ago​ | ដោយ V-Dr

កីឡាករ Kevin Durant ស្ថិតក្នុងចំណោមកីឡាករទាំង៤នាក់របស់ក្លិប Brooklyn Nets ដែលបានពិនិត្យឃើញជាវិជ្ជមានទៅលើវីរុសកូរ៉ូណាថ្មី និងកំពុងតែដាក់ឲ្យនៅដាច់ដោយឡែកពីគេ។

Durant ដែលមិនទាន់បានចូលលេងឲ្យក្លិប Nets បើគិតចាប់តាំងពីផ្ទេរមកទៅកាន់ក្លិបនេះ កាលពីឆ្នាំមុន ដោយសារតែរបួសនោះ បានប្រកាសនៅលើគេហទំព័រ The Athletic ថា រូបគេបានពិនិត្យឃើញជាវិជ្ជមានទៅលើវីរុសនេះ។ Durant ត្រូវបានគេដកស្រង់សម្តីថា៖ «គ្រប់គ្នាត្រូវតែប្រុងប្រយ័ត្ន សូមថែរក្សាសុខភាពខ្លួនឯងផង និងនៅឲ្យដាច់ដោយឡែកពីគេ។ យើងនឹងឈ្នះលើបញ្ហានេះ»។

ព័ត៌មានដែលថា កីឡាករឆ្នើមប្រចាំក្របខ័ណ្ឌកីឡាបាល់បោះ NBA ២សម័យកាលរូបនេះ បានស្ថិតក្នុងចំណោមអ្នកដែលបានឆ្លងមេរោគ បានកើតឡើងភ្លាមៗ ក្រោយពីក្លិប Nets បានប្រកាសថា កីឡាករ៤នាក់បានពិនិត្យឃើញជាវិជ្ជមានលើវីរុសកូវីដ-១៩។ ក្លិបបានឲ្យដឹងក្នុងសេចក្តីជូនដំណឹងមួយថា៖ «កីឡាករ៤នាក់របស់ក្លិប Brooklyn Nets បានពិនិត្យឃើញជាវិជ្ជមានទៅលើវីរុសកូវីដ-១៩។ ក្នុងចំណោមកីឡាករទាំង៤នាក់ កីឡាករម្នាក់បានបញ្ចេញរោគសញ្ញា ស្របពេលដែល៣នាក់ទៀតស្ថិតក្នុងសភាពធម្មតា។ កីឡាករទាំង៤នាក់ កំពុងតែដាក់ឲ្យនៅដាច់ដោយឡែក និងស្ថិតក្រោមការមើលថែរបស់ក្រុមគ្រូពេទ្យ»៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.