ការប្រកួត Juventus និង Inter Milan អាចត្រូវលើកពេលដោយសារវីរុស Covid-19

1 month ago​ | ដោយ V-Dr

ការប្រកួតក្របខណ្ឌលីកកំពូលអ៊ីតាលី SerieA សប្តាហ៏ទី២៦ បានស្ថិតក្នុងភាពស្រពេចស្រពិលខណៈការប្រកួតគូសំខាន់នោះគឺ ក្រុមការពារតំណែងជើងឯក Juventus គ្រោងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវក្រុមប្រជែងតំណែងជើងឯក Inter Milan នៅទីក្រុង Turin នៅថ្ងៃទី១ ខែមីនា ២០២០ ខាងមុខនេះ។

នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បានបញ្ជាក់ជាផ្លូវការណ៏ថាការប្រកួតនៅសប្តាហ៏ខាងលើនេះ អាចត្រូវបានពន្យារពេលដោយសារតែការភ័យខ្លាចការឆ្លងជំងឺផ្តាសាយប្រភេទថ្មីរឺ Covid-19 ដែលមានប្រភពមកពីប្រទេសចិនត្រូវបានរកឃើញថាមានមនុស្ស ២នាក់បានស្លាប់ និងមួយចំនួនទៀតថាបានផ្ទុកមេរោគដ៏កាចសាហាវនេះនៅប្រទេសអ៊ីតាលី។ នៅប្រទេសអ៊ីតាលីនិងជើងហោះហើរធំៗចំនួនបួនត្រូវបានពន្យារពេលនៅចុងសប្តាហ៍មុន ខណៈ Inter Milan និង Sampdoria ក៏ត្រូវបានពន្យាពេលផងដែរ។

Juventus បច្ចុប្បន្នមានគម្លាត១ពិន្ទុលើកំពូលតារាងក្រោយផ្តួល SPAL ២ទល់និង១ កាលពីថ្ងៃសៅរ៏ ខណៈ Cristiano Ronaldo បង្ហាញខ្លួនលើកទី១០០០ និងស៊ុតបានគ្រាប់ទី១១ ក្នុងការប្រកួត ១១លើកចុងក្រោយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Foxstarasia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.