Eden Hazard រងរបួសចាស់សាជាថ្មីហើយនិងអវត្តមានការប្រកួតសំខាន់២

1 month ago​ | ដោយ V-Dr

Eden Hazard មិនអាចបង្ហាញខ្លួនក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយក្របខណ្ឌលីកកំពូលទ្វីបអឺរ៉ុប Champion League នៅថ្ងៃពុធនេះ ពេល Real Madrid និងត្រូវបើកទ្វារកីឡាដ្ឋាន Santiago Bernabeu ទទួលក្រុម Manchester City។ Hazard វ័យ ២៩ឆ្នាំបានរងរបួសស្រាំឆ្អឹងកជើងខាងស្តាំក្រោយពី Real Madrid បរាជ័យនៅលីកកំពូលអេស្បាញដោយចាញ់ម្ចាស់ផ្ទះ Levante ១ទល់និង០ កាលពីថ្ងៃសៅរ៍។

Hazard កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះទើបតែវិលត្រឡប់មកជួយក្រុម កាលពីសប្តាហ៍មុនបន្ទាប់ពីអវត្តមាន ៣ខែកន្លងមកដោយមានបញ្ហារបួសស្រដៀងគ្នានេះ។

បញ្ហារបួសនេះនាំអោយអតីតកីឡាករក្រុមតោខៀវ Chelsea រូបនេះ បង្ហាញខ្លួនបានទើបតែ ១៥ប្រកួតអោយក្រុមក្រោយផ្ទេរពី Stamford Bridge កាលពីរដូវក្តៅមុន។ បញ្ហារបួសនេះក៏អាចជារឿងរំខានសម្រាប់ Hazard ពេលជំនួប El Clasico ជាមួយ Barcelona នៅថ្ងៃទី១ ខែមីនាផងដែរ។

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.