លោក Mino Raiola: Pogba មិនមែនជាទ្រព្យសម្បត្តិផ្តាច់មុខរបស់គ្រូបង្វឹក Solskjaer ទេ

2 months ago​ | ដោយ V-Dr

ភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba លោក Mino Raiola បាននិយាយថាកីឡាករបស់ខ្លួនមិនមែនជាទ្រព្យសម្បត្តិផ្តាច់មុខរបស់គ្រូបង្វឹក Man United លោក Ole Gunnar Solskjaer នោះទេ។ការលើកឡើងរបស់លោកMinoបែបនេះបន្ទាប់ពីលោក Solskjaer ធ្លាប់បានឆ្លើយតប ថាគាត់មិនបាននិយាយជាមួយភ្នាក់ងាររបស់Pogbaស្តីពីលទ្ធភាពនៃការផ្ទេរចេញពីក្លឹបនោះទ ព្រោះគាត់គឺជាកីឡាកររបស់យើងហើយមិនមែនជារបស់លោក Mino តែឯងនោះទេ ។

ខ្សែបម្រើសញ្ជាតិបារាំងវ័យ ២៦ ឆ្នាំនិងជាសមាជិកជ័យលាភី World Cup ២០១៨ កំពុងវិលត្រលប់ មករក ភាពប្រក្រតីឡើងវិញពីវះកាត់បញ្ហារបួសកជើង២ដងចុងក្រោយនេះ ប៉ុន្តែភ្នាក់ងារផ្ទាល់របស់ Pogba គឺលោក Mino Raiola រូបនេះបានលើកឡើងថារូបគេអាចនឹងវិលត្រឡប់ទៅកាន់ក្លឹបចាស់ Juventus វិញនៅរដូវក្តៅខាងមុខនេះ។

ខ្សែបម្រើកណ្តាលរូបនេះបង្ហាញខ្លួនបានតែ ៨ លើកប៉ុណ្ណោះសម្រាប់ក្រុម Man Utd នៅរដូវកាលនេះនិងទើបតែបាន ២ ប្រកួតចាប់តាំងពីខែកញ្ញា ប៉ុន្តែគ្រូបង្វឹកសញ្ជាតិន័រវេ Solskjaer បានបញ្ជាក់ប្រាប់ថា គាត់នឹងត្រលប់មកហ្វឹកហាត់វិញនៅថ្ងៃអង្គារសប្តាហ៏នេះ។ ការបង្ហាញខ្លួនចុងក្រោយរបស់ Pogba គឺចូលលេងក្នុងនាមកីឡាករបម្រុងពេលMan.Unitedផ្តួល Newcastle United ៤ទល់និង១ នាចុងខែធ្នូ២០១៩ កន្លងទៅ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.